សម្រស់៖ នារីគ្រប់រូបមានភាពទាក់ទាញ និងសម្រស់ពីធម្មជាតិប្លែកពីគ្នា ហើយភាពស្រស់ស្អាតនោះមិនស្ថិតនៅត្រង់ការតុបតែងគ្រឿងម៉្សៅជារៀងរាល់ថ្ងៃនោះទេ។ ពិតណាស់ដើម្បីឲ្យកាន់តែមានសម្រស់ល្អឥតខ្ចោះនោះ គឺអ្នកត្រូវដឹងពីតិចនិចមួយចំនួនដូចជា៖
# កម្ចាត់ស្បែកចាស់ចេញ
ចំពោះការកម្ចាត់បញ្ហាស្បែកបែបនេះគឺការប្រើឡេផ្លែឈឺ

# ធ្វើឲ្យក្រចករឹងមាំ និងសស្អាត
វិធីដែលងាយនោះគឺត្រាំដៃរបស់អ្នកនៅក្នុងទឹកក្រូចឆ្មារ(ទុករយៈពេល១៥នាទី) រួចលាងសម្អាតដៃអោយបានស្អាត

# កម្ចាត់ចោលមុនក្បាលខ្មៅ
កម្ចាត់មុនក្បាលខ្មៅដោយការប្រើម៉ាស់បកមុនទៅតាមប្រភេទដែលអ្នកចូលចិត្តជាការស្រេច

# ដោះស្រាយជាមួយនឹងបបូរមាត់
បបូរមាត់រលោងស្អាត និងមានពណ៌ស៊ជម្ពូបែបធម្មជាតិដោយមិនចាំបាច់លាបក្រែមគឺជាបំណងប្រាថ្នារបស់នារីគ្រប់រូប ហើយវិធីងាយនោះគឺដោយគ្រាន់តែលាយបរិមាណស្មើគ្នានៃទឹកការ៉ុតជាមួយនឹង Cream sour ហើយលាបវានៅលើបបូរមាត់របស់អ្នកដោយទុករយៈពេល៧នាទីជាការស្រេច។

# កម្ចាត់រវង្វង់ភ្នែកខ្មៅ
រវង្វង់ភ្នែកខ្មៅជាបញ្ហាដែលនារីមិនចង់ជួបនោះទេ ព្រោះវាធ្វើអោយបាត់បង់ភាពស្រស់ស្អាតថែមមួយកម្រិត ដូចនេះអ្នកគួរតែជ្រើសរើសម៉ាស់បិតក្រោមភ្នែកដែលសាកសមសម្រាប់ស្បែករបស់អ្នក។

# បង្កើតស្ទីលម៉ូតសក់ថ្មីដ៏ល្អឥតខ្ចោះ
អ្នកដឹងហើយថាការប្រើប្រាស់ម៉ាស៊ីនកៀបសក់វាធ្វើឲ្យសក់ខូច ដោយឡែកវិធីដ៏សាមញ្ញបំផុតគ្រាន់តែបង្កើតម៉ូតសក់ជាមួយនឹងដៃសើមក៏អាចធ្វើឲ្យសក់រលោងស្អាតហើយថែមទាំងមិនខូចសក់ទៀតផង។

# ធ្វើឲ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ
នៅពេលផ្ទៃមុខអ្នកមានសភាពភ្លឺថ្លា និងមានសុខភាពល្អនោះវាធ្វើឲ្យមុខរបស់អ្នកមើលទៅមានភាពស្រស់ស្អាត និងមានភាពទាក់ទាញគួរអោយស្រលាញ់។ វិធីម្យ៉ាងនោះគឺកាត់ប៉េងប៉ោះជាចំនិតក្រាស់ល្មម ដាក់ស្ករសល្មមនៅលើចំនិតប៉េងប៉ោះរួចហើយដុសថ្មមៗលើផ្ទៃមុខទុករយៈពេល១០នាទីលាងទឹកចេញជាការស្រេច (ធ្វើបែបនេះ៣ ទៅ៤ដងក្នុងមួយសប្តាហ៍)។
# ធ្វើឲ្យរោមភ្នែកមើលទៅវែង និងក្រាស់ជាងមុន
រោមភ្នែកជាផ្នែកមួយជួយឲ្យភ្នែកមានភាពទាក់ទាញ និងលេចចេញនូវភាពស្រស់ស្អាតរបស់អ្នកកាន់តែខ្លាំង ហើយយើងមានវិធីដើម្បីធ្វើឲ្យរោមភ្នែកក្រាស់ហើយវែងជាងមុននោះគឺ ធាតុផ្សំដូចជា៖ ប្រេងល្ហុងអាល់ម៉ុន ប្រេងល្ង ប្រេង burdock និងវីតាមីនE។
វិធីប្រើ៖ លាយចូលគ្នាក្នុងបរិមាណមួយស្មើគ្នា បន្ទាប់មកលាបវានៅលើរោមភ្នែក(ស្ងួត) (ទុក១យប់ទើបលាងចេញ)។ ធ្វើដូចនេះរយៈពេលពីសប្តាហ៍អ្នកនឹងឃើញលទ្ធផល។

# ធ្វើឲ្យសក់ភ្លឺទន់រលោង
មនុស្សភាគច្រើននិយាយថានារីមើលទៅស្អាតគឺស្ថិតនៅលើសក់ ជាការពិតណាស់នៅពេលដែលអ្នកមានសក់រលោងស្អាតគឺវាពិតជារឿងដែលនារីសប្បាយចិត្តបំផុតព្រោះវាជួយឲ្យកាន់តែមានភាពលេចធ្លោ។ ហើយនេះគឺជារូបមន្តដែលអាចជួយអ្នកបាន ដោយធាតុផ្សុំរួមមាន៖ ចេកទុំមួយ, ប្រេងអូលីវ១ស្លាបព្រា,ទឹកឃ្មុំ២ស្លាបព្រា,យ៉ាអ៊ួ១ស្លាបព្រា។
វិធីប្រើ៖ លាយចូលគ្នាឲ្យសប់ លាបល្បាយនេះនៅលើសក់ដែលសើម ទុករយៈពេល៣0នាទីលាងទឹកឲ្យស្អាតជាការស្រេច ហើយអ្នកនឹងទទួលបានសក់ជាទីគាប់ចិត្ត។

# កម្ចាត់សក់ផុយស្រួយ និងសក់បែកចុង
វិធីកម្ចាត់ពីបញ្ហានេះគឺធាតុផ្សុំរួមមាន៖ ស៊ុត(ផ្នែកលឿង) និងយ៉ាអ៊ួធម្មជាតិ ប្រេងល្ហុង១ស្លាបព្រា ប្រេងដូង១ស្លាបព្រា។
វិធីប្រើ៖ លាយចូលគ្នាឲ្យសប់ យកល្បាយនេះលាបនៅលើសក់ ហើយទុករយៈពេល១ម៉ោងលាងទឹកចេញជាការស្រេច។

0 comments:
Post a Comment