សុខភាព៖ អ្នកដែលមិនធ្លាប់ឈឺសន្លាក់ប្រហែលជាមិនដឹងទេថាការឈឺចាប់បែបណា និងពេលខ្លះអ្នកក៏អាចនឹងមិនប្រាកដថា ការឈឺសន្លាក់នឹងកើតឡើងពេលណាដែរ។
ទោះយ៉ាងណាការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អាហារមួយចំនួន ដូចជាប្រេងអូលីវ, គ្រាប់ធញជាតិ និងត្រីដែលសំបូរខ្លាញ់អាចជួយដល់ការឈឺសន្លាក់បាន។
ផ្ទុះទៅវិញខាងក្រោមនេះគឺជាអាហារ ៣ប្រភេទដែលផ្តល់ផលប៉ះពាល់ដល់សន្លាក់របស់អ្នក។ ហេតុនេះសូមចៀសវាងអាហារទាំងនេះ ប្រសិនជាអ្នកឈឺសន្លាក់។
១.ប៉េងបោះ
បើទោះបីជាប៉េងប៉ោះត្រូវបានគេគិតថា វាជួយប្រឆំាងការរលាកក៏ដោយ តែអ្នកដែលទទួលរងពីប្រភេទជំងឺរលាកសន្លាក់ ត្រូវបានដឹងថាផ្លែឈើពណ៌ក្រហម គឺពិតជាធ្វើឲ្យមានការឈឺចាប់សន្លាក់ ហើយការសិក្សាថ្មីក៏បានរកឃើញបែបនេះផងដែរ។ ម្យ៉ាងទៀតអ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យពីមនុស្សចំនួន ១២,៧២០នាក់ដែលមិនមានជំងឺសន្លាក់ ហើយក្នុងនោះដែរបានរកឃើញថា ការញុំាប៉េងប៉ោះគឺបង្កើនកម្រិតជាតិអាស៊ីត uric ដែលត្រូវបានរកឃើញនៅក្នុងឈាមរបស់ពួកគេ។ កម្រិតជាតិអាស៊ីត uric ខ្ពស់គឺជាមូលហេតុចម្បងនៃជំងឺរលាកសន្លាក់ Gout។ ប៉ុន្តែកុំឈប់ញុំាប៉េងប៉ោះអី អ្នកគ្រាន់តែកាត់បន្ថយ និងប្រាកដថាត្រូវញុំាថ្នាំបន្ថយអាស៊ីត uric ឲ្យបានទៀងទាត់។

២. ពោត, ផ្កាឈូករត្ន័, ផ្កាSafflower, សណ្តែកសៀង, និងប្រេងសំឡី

៣.ភេសជ្ជៈជាតិហ្គាសដែលមានជាតិស្ករ
ការបិរភោគប្រភេទភេសជ្ជៈដែលមានជាតិស្ករជ្រុលគឺមិនបានផ្តល់ប្រយោជន៍ដល់អ្នកទេ។ យោងតាមទស្សនាវដ្តីរបស់ American Journal of Clinical Nutrition បានឲ្យដឹងថាការបរិភោគផ្អែមច្រើនជ្រុលពេក ក្រៅពីធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមហើយនោះ វានឹងធ្វើឲ្យកើតជំងឺបេះដូងផងដែរ។ ហើយតាមរយៈការសិក្សាអស់រយៈពេល៣០ឆ្នាំបានឲ្យឃើញថា ការទទួលទានភេសជ្ជៈមានជាតិហ្គាស នឹងមានហានិភ័យនៃជំងឺរលាកសន្លាក់។ ចំនែកឯស្ត្រីដែលទទួយទានភេសជ្ជៈប្រភេទនេះច្រើន ឬជារៀងរាល់ថ្ងៃ អាចមានហានិភ័យខ្ពស់នៃជំងឺរលាកសន្លាក់ដល់ទៅ ៦៣%ជាងអ្នកដែលមិនផឹកសោះ។

0 comments:
Post a Comment