សក់ជ្រុះ និងសក់មិនដុះជាបញ្ហាទូទៅបំផុតកើតឡើងចំពោះមនុស្សជាច្រើន ហើយវិធីមួយនេះជាដំណោះស្រាយដ៏ល្អបំផុត។
សក់ត្រូវតែមានជាតិប្រេង។ លាបប្រេងក្តៅៗលើសរសៃសក់របស់អ្នក និងរង់ចាំរយៈពេលយ៉ាងតិច ១ម៉ោង។ ឥឡូវនេះ យើងនឹងប្រាប់អ្នកពីឱសថដ៏ពូកែមួយនេះ។ អ្នកនឹងឃើញសក់របស់អ្នកលូតវែងជាងមុនក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ។

*គ្រឿងផ្សំ
- ខ្ទឹមបារាំង ៣មើម
*ការណែនាំ
- ដំបូងបកសម្បក និងហាន់ខ្ទឹមបារាំង
- បន្ទាប់មកកិនខ្ទឹមបារាំងនេះឱ្យម៉ត់
- ច្រោះយកទឹកខ្ទឹមបារាំងនេះ
- លាបទឹកខ្ទឹមបារាំងខាងលើនេះពេញលើស្បែកក្បាលអ្នករយៈពេល ១ម៉ោងមុនពេលងូតទឹក និងម៉ាស្សារយៈពេល ៥នាទី

ធ្វើបែបនេះរៀងរាល់មុនពេលងូតទឹក ហើយត្រឹមតែ ១ខែអ្នកនឹងភ្ញាក់ផ្អើល៕
0 comments:
Post a Comment