ត្រគាករីកសាយ ចង្កេះធំធ្វើឱ្យមិត្តៗនារីៗបាត់បង់ទំនុកចិត្តក្នុងការទំនាក់ទំនងជាមួយមនុស្សគ្រប់ទីកន្លែង។ អ្នកខ្លាចនឹងការតមអាហារ ព្រោះលទ្ធផលអាចនឹងមិនបានដូចបំណង។ តែទោះបីជាយ៉ាងណា គន្លឹះសម្រកទម្ងន់សាមញ្ញ ២យ៉ាងខាងក្រោមពិតជាធ្វើឱ្យអ្នកភ្ញាក់ផ្អើលតាំងពីអនុវត្តលើកដំបូង។
១. អង្គុយលុតជង្គង់

អ្នកដឹងទេ គ្រាន់តែអង្គុយលុតជង្គង់ឱ្យបាន ១នាទីមុនគេង អ្នកនឹងឆាប់បានចង្កេះស្លីម។ ការបង្ហាញរបស់សាស្ត្រាចារ្យ Michiya Tanimoto នៅសកលវិទ្យាល័យ Kinki បានឱ្យដឹងថា លុតជង្គង់ជាឥរិយាបថមួយជួយដល់អាងត្រគាក ត្រង់ឆ្អឹងខ្នង ធ្វើឱ្យរាងមនុស្សស្រស់ស្អាត។ អង្គុយលុតជង្គង់ក៏ជាក្បាច់មួយជួយវឹកហាត់សាច់ដុំក្បាលពោះ ពង្រឹងប្រព័ន្ធរំលាយអាហារដែលជួយរំលាយខ្លាញ់។
២. ញ៉ាំប៉េងប៉ោះឱ្យបានមួយថ្ងៃ ១ផ្លែ

បរិភោគប៉េងប៉ោះទៀងទាត់នឹងជួយឱ្យស្បែកស្អាត ការពារពីភាពចាស់ និងស្រកទម្ងន់ កាត់បន្ថយខ្លាញ់ក្បាលពោះ។
*ចំណាំ
អ្នកអាចទទួលទានប៉េងប៉ោះឆៅ ឬអាហារប៉េងប៉ោះ។ ហើយមុនពេលញ៉ាំក៏ត្រូវត្រាំប៉េងប៉ោះក្នុងទឹកអំបិលរយៈពេលប្រហែល ១៥នាទីដើម្បីកម្ចាត់ធាតុកខ្វក់។
៣. ក្រែម
*គ្រឿងផ្សំ
- ម្សៅរមៀត
- ទឹកដោះគោជូរ (យ៉ាអួ) គ្មានជាតិស្ករ
- ប្លាស្ទិចរុំ
*ការណែនាំ
ជំហ៊ាន១
លាយរមៀត ៥ស្លាបព្រាកាហ្វេជាមួយទឹកដោះគោជូរ។ បន្ទាប់ពីលាងសម្អាតខ្លួននឹងទឹកក្តៅអ៊ុនៗ លាបល្បាយនេះពីលើ

ជំហ៊ាន២
យកថង់ប្លាស្ទិចរុំពេញខ្លួន បន្ទាប់មករុំភួយក្រាស់មួយជាន់ទៀតពីលើ
ជំហ៊ាន៣
រង់ចាំរយៈពេល ៣០នាទីបន្ទាប់មកលាងសម្អាតចេញនឹងទឹក
អនុវត្តវិធីនេះឱ្យបាន ២-៣ដងក្នុងមួយសប្តាហ៍ ចង្កេះអ្នកនឹងស្លីម ហើយស្បែកស្អាតទៀតយ៉ាងឆាប់រហ័ស៕
អនុវត្តវិធីនេះឱ្យបាន ២-៣ដងក្នុងមួយសប្តាហ៍ ចង្កេះអ្នកនឹងស្លីម ហើយស្បែកស្អាតទៀតយ៉ាងឆាប់រហ័ស៕
0 comments:
Post a Comment