រាជធានីភ្នំពេញ ៖ តុលាការបានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលរំលោភកុមារីវ័យ១១ឆ្នាំ នៅពន្ធនាគារព្រៃស ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ខណដែលជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ នុំ ចាន់ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១១ឆ្នាំ ដែលបានប្រព្រឹត្តកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ខណដែល ក្មេងស្រីរងគ្រោះ បានចេញមករត់លេងនៅខាងក្រៅបន្ទប់ផ្ទះជួល ជាមួយក្មេងៗក្នុងភូមិ២ ទៅ៣នាក់ផ្សេងទៀត ។
សមត្ថកិច្ចបញ្ជាក់ថា លុះក្រោយមកក្មេងៗ ភូមិទាំងនោះបានត្រឡប់ទៅផ្ទះវិញអស់ ជនសង្ស័យឃើញក្មេងស្រីរងគ្រោះឈរតែម្នាក់ឯង ក៏ចាប់ខ្ទប់មាត់ចូលក្នុងបន្ទប់ផ្ទះជួលអ្នកជិតខាងក្បែរនោះ និងរំលោភ ដោយប្រើដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយពីរំលោភជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
0 comments:
Post a Comment