loading...
Home » » ដើម្បីប្រឆាំងភាពខ្ចិល ការហត់នឿយ និងភាពស្រងោះស្រងោច សាកវិធីទាំងនេះ
ការមិនមានពេលគេង និងមិនមានពេលសម្រាកខួរក្បាលគ្រប់គ្រាន់គឺជាកត្តាចម្បងនៃភាពហត់នឿយ និងភាពគ្នានកម្លាំងកំហែង។ ប៉ុន្តែបញ្ហានេះត្រូវអាចមានដំណោះស្រាយដោយគ្រាន់តែធ្វើតាមការណែនាំ វិធានការសាមញ្ញនៅក្នុងជីវិតប្រចាំថ្ងៃទាំងនេះ។
ខាងក្រោមជាគន្លឹះដែលអស្ចារ្យទាំង៧ ធ្វើឲ្យអ្នកមានភាពរស់រវើក និងខ្លាំងក្លានៅក្នុងការបំពេញរឿងរ៉ាវក៏ដូចជាការងារផ្សេងៗប្រចាំថ្ងៃ។
១.ផឹកទឹកឲ្យបានគ្រប់គ្រាន់
ការបាត់បង់ជាតិទឹកធ្វើឲ្យអ្នកឈឺក្បាលធ្ងន់ធ្ងរ,  អស់កម្លាំង  និងខ្វះថាមពល ដូចនេះអ្នកត្រូវផឹកទឹកឲ្យបានយ៉ាងតិចណាស់២ ទៅ៣លីត្រជារៀងរាល់ថ្ងៃ។ សូមព្យាយាមកុំផឹកតែ ឬកាហ្វេ និងចៀសវាងការទទួលទានសូដា ឬភេសជ្ជៈដែលមានជាតិស្ករសិប្បនិម្មិតផងដែរ។ ដោយឡែកការផឹកតែបៃតង ២ពែងក្នុងមួយថ្ងៃ នឹងជួយផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់វីតាមីនដែលអាចឲ្យអ្នកមានថាមពលផងដែរ។ 
រូបភាពតំណាង
២. គេងឲ្យបានគ្រប់គ្រាន់
ផ្តោតសំខាន់ទៅលើការគេងឲ្យបានពី៧ ទៅ៨ម៉ោងជារៀងរាល់ថ្ងៃ និងកំណត់ពេលវេលាធ្វើការងារ ការសម្រាក និងការចូលគេងឲ្យបានទៀងទាត់។ ហើយធ្វើលំហាត់ប្រាណនៅពេលល្ងាចវានឹងធ្វើឲ្យអ្នកអស់កម្លាំងដូចនេះវានឹងធ្វើឲ្យអ្នកឲ្យចូលគេងបានលឿន។ 
គេងឲ្យបានគ្រប់គ្រាន់
៣.ត្រូវមានតុល្យភាពនៃការទទួលទានចំណីអាហារ
ទទួលទានអាហារដែលមានសុខភាពល្អ និងមានកម្រិតត្រឹមត្រូវ ចំណែកឯគ្រាប់ធញ្ញជាតិ, បន្លែ និងផ្លែឈើបានផ្តល់ថាមពលជាមួយនឹងជាតិសសៃFiberសំខាន់ៗ, វីតាមីន និងសារធាតុរ៉ែផងដែរ។  
រូបភាពតំណាង
៤.ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ
លំហាត់ប្រាណជម្រុញកម្រិតនៃថាមពល និងបង្កើនសុខុមាលភាពទូទៅរបស់អ្នក។ ម្យ៉ាងទៀតវាក៏ជួយក្នុងការកាត់បន្ថយស្រ្តេស និងបង្កើនការគេងផងដែរ។ ហើយព្យាយាមដើរ ឬការជិះកង់, ការរត់ និងសកម្មភាពលំហាត់ប្រាណនៅផ្ទះផ្សេងៗទៀត។
ការធ្វើលំហាត់ប្រាណ
៥.បោះចោលភាពតានតឹង
ព្យាយាមធ្វើសមាធិ, ហាត់យូហ្គាឬក៏ការហាត់ប្រាណដកដង្ហើមឲ្យវែង នៅពេលដែលអ្នកមានអារម្មណ៍តានតឹង ដោយគ្រាន់តែដកដង្ហើមវែងៗចំនួន៥ដងអាចជួយអ្នកឲ្យប្រសើរឡើង និងអារម្មណ៍រីករាយដូចជាបានសម្រាក។ 
សកម្មភាពនៃការធ្វើសមាធិ
៦.បំពេញបន្ថែមនូវចំណុចខ្វះខាតនៃអាហារ
ការទទួលទានវីតាមីនចម្រុះគឺអាចបំពេញចន្លោះខ្វះខាតនៃរបបអាហាររបស់អ្នកនិងធានានូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយដើម្បីធ្វើការ។ ហើយនៅក្នុងនេះដែររាងកាយយើងបានប្រើវីតាមីនBនៅក្នុងការផលិតថាមពលពីអាហារ។ ចំណែកឯផ្លែឈើមួយចំនួនដូចជាផ្លែទទឹម, ផ្លែ lycopene, គ្រាប់ទំពាំងបាយជូរក៏មានសារធាតុចិញ្ចឹមទាំងនេះដែរ។  
៧.កាត់បន្ថយជាតិពុល
កំណត់ការទទួលទានជាតិអាល់កុល និងជាតិនីកូទីនរបស់អ្នក ពីព្រោះជាតិអាល់កុលធ្វើឲ្យអ្នកងងុយគេង និងធ្វើឲ្យបាត់បង់ដំណេក។ ចំណែកឯថ្នាំជក់ដែលមានជាតិនីកូទីនវិញគឺជាភ្នាក់ងាររំញោច។ ដូច្នេះសារធាតុទាំងពីរនេះអាចបណ្តាលឲ្យមានការធុញថប់អារម្មណ៍, មានភាពបារម្ភ, ងងុយគេង និងឆេវឆាវ ឆាប់ខឹង៕
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger