បញ្ហាសក់ឡើងខ្លាញ់ ឬឡើងប្រេងប្រែក្លាយជាបញ្ហាមួយដែលធ្វើឱ្យមិត្តនារីៗមានទុក្ខកង្វល់ពិបាកថែរក្សាសក់ឱ្យបានស្អាត ភ្លឺរលោងដូចគេ ជាពិសេសគឺឧស្សាហ៍ឡើងក្អែល ឬកខ្វក់ស្បែកក្បាលពិបាកក្នុងការថែទាំង និងកក់សក់ញឹកញាប់ជាងអ្នកដែលមានស្បែកក្បាលធម្មតា។
ថ្ងៃនេះយើងនឹងលើកយករូបមន្តម៉ាស់សម្រាប់ស្រែកក្បាលមួយមុខដែលអាចជួយកាត់បន្ថយឡើងជាតិប្រេង ថែមទាំងធ្វើឱ្យអ្នកមិនចាំបាច់ពិបាកកក់សក់ជារៀងរាល់ថ្ងៃផងដែរ។ តោះ! មកតាមដានវិធីធ្វើងាយៗពីផ្លែស្ត្របឺរីដូចខាងក្រោម ៖

# វិធីធ្វើម៉ាស់សម្រាប់សក់ឡើងប្រេងពីផ្លែស្ត្របឺរី
គ្រឿងផ្សំ
- ផ្លែស្ត្របឺរី កន្លះពែង
- អំបិល ១ស្លាបព្រា
- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ (Lemon រកទិញបានតាមផ្សារទំនើប)

ការអនុវត្ត៖
- យកផ្លែស្ត្របឺរីខ្វេះក្បាលវាចេញ លាងទឹកឱ្យស្អាតរួចក្រឡុក។ រួចប្រើប្រដាប់ត្រងឬក្រណាត់ច្រោះកាកចេញ យកតែទឹកស្ត្របឺរីមកប្រើការតែប៉ុណ្ណោះ
- បន្ទាប់មកយកទឹកស្ត្របឺរីមកលាយជាមួយអំបិល និងទឹកក្រូចឆ្មារឱ្យសព្វ
- យកល្បាយម៉ាស់នេះមកលាបឱ្យសព្វសក់ដែលស្ងួត ហើយឈ្លី ឬម៉ាស្សាថ្នមៗ សឹមយកក្រណាត់ ឬប្រដាប់គ្របក្បាល គ្របសក់ឱ្យជិតទុកចោលប្រមាណជា ២០ ទៅ ៣០នាទីចាំលាងជម្រេះចេញជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ជាធម្មតា។
# គុណប្រយោជន៍
- ម៉ាស់នេះសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយជាតិប្រេងលើសក់ និងស្បែកក្បាល
- ធ្វើឱ្យសក់ទន់ ភ្លឺរលោង និងរឹងមាំ
- ជួយកម្ចាត់កោសិកាស្បែកក្បាលដែលងាប់ ហើយកម្ចាត់ជាតិកខ្វក់លើស្បែកក្បាល
- ជួយធ្វើឱ្យសសៃសក់មានសុខភាពល្អរស់រវើក និងធ្វើឱ្យសក់ឆាប់ដុះវែងផងដែរ៕
0 comments:
Post a Comment