loading...
Home » » ភ្ញាក់ផ្អើលមែនតើ! គ្រាន់តែភេសជ្ជៈក្រូចឆ្មារនិងជីអង្កាមងាយៗ ធ្វើញុំាជាប្រចាំ ក៏ជួយបំបាត់ផ្នត់ពោះបានដែរ
សម្រស់៖  ការទទួលភេសជ្ជៈស្រស់ៗបែបនេះនឹងជួយកាត់បន្ថយទំហំនៃសាច់ផ្នត់ចង្កេះដែលភាសាសាមញ្ញយើងហៅថាដុះក្បាលពោះឬសាច់ចង្កេះដោយប្រើរយៈពេលខ្លី និងតាមបែបធម្មជាតិទៀតផង ។
ជីអង្កាម និងក្រូចឆ្មារគឺជាធាតុផ្សំដ៏មានសារៈសំខាន់ខ្លាំងបំផុតនៅក្នុងការសម្រក់ទម្ងន់ និងដុតជាតិខ្លាញ់ដោយមិនមានការកើតឡើងវិញនោះទេ។ ហេតុនេះហើយទើបពួកវាគឺជាជម្រើសធម្មជាតិល្អបំផុតសម្រាប់សម្រកខ្លាញ់ក្បាលពោះ និងធ្វើឲ្យក្បាលពោះរាបស្មើដែលមើលទៅមានរាងស្អាត។
រូបភាពតំណាង
ចំពោះជីអង្កាមគឺជាអ្នកដុតបំផ្លាញកាល់ឡូរីបានយ៉ាងល្អឥតខ្ចោះ និងជួយបង្កើនល្បឿននៃការរំលាយអាហារ និងថែមទាំងរួមចំណែកយ៉ាងច្រើននៅក្នុងការដោះស្រាយទៅនឹងការវិភាគនៃជាតិខ្លាញ់នៅក្នុងរាងកាយ។ ម្យ៉ាងទៀតវាក៏ជួយសម្អាតសារធាតុរាវដែលលើសនៅក្នុងរាងកាយ និងការពារទប់ស្កាត់ជាតិទឹកតាមរយៈការធ្វើឲ្យចង្កេះរាបស្មើ។ 
ស្លឹកជីអង្កាម
ចំណេកឯក្រូចឆ្មារវិញត្រូវបានគេចាត់ទុកជាភេសជ្ជៈដ៏មានឥទ្ធិពលខ្លាំងបំផុតដើម្បីធ្វើឲ្យមានសុខភាពល្អ និងកំណត់ចំនួនទម្ងន់ និងជាតិខ្លាញ់នៅតំបន់ចង្កេះ។ ការណែនាំឲ្យមានការរទទួលទានក្រូចឆ្មារជាមួយនឹងអាហារប្រចាំថ្ងៃរបស់អ្នកព្រោះវានឹងជួយកាត់បន្ថយខ្លាញ់ក្បាលពោះរបស់អ្នក ហើយវាជួយដុតបំផ្លាញជាតិខ្លាញ់ត្រង់ពោះ និងជួយលើកកម្ពស់ការស្រក់ទម្ងន់ប្រកបដោយសុខភាពល្អ និងគ្មានផលប៉ះពាល់។ មួយវិញទៀតវាជាប្រភពនៃវីតាមីនCដ៏ល្អ ហើយអ្នកដែលបានទទួលទានវាជាប្រចាំមាន៣០%កាត់បន្ថយជាតិខ្លាញ់នៅក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ បើធៀបទៅនឹងអ្នកដែលមិនបានទទួលទានវានៅក្នុងអំឡុងពេលធ្វើលំហាត់់ប្រាណ។
ផ្លែក្រូចឆ្មា
នៅក្នុងនេះដែរអ្នកគួរតែអនុវត្តន៍សកម្មភាពរាងកាយណាមួយយ៉ាងហោចណាស់ឲ្យបាន២០នាទីក្នុងមួយថ្ងៃ ដើម្បីចៀសវាងរាល់អាហារកែច្នៃទាំងអស់ដែលធ្វើចេញពីម្ស៉ៅសុទ្ធ និងស្ករ។
ដូចនេះដើម្បីចៀសពីបញ្ហានេះ ជាពិសេសអ្នកចង់ឲ្យខ្លួនរបស់អ្នកមានរាងចង្កេះស្អាតនោះគួរធ្វើតាមវិធីខាងក្រោមនេះ។ របស់ដែលត្រូវប្រើមាន៖
 ក្រូចឆ្មារចំនួន២ផ្លែ
 ស្លឹកជីអង្កាមស្រស់ចំនួន២០សន្លឹក
 ទឹកចំនួន៤ពែង
វិធីធ្វើ និងទទួលទាន៖
ជាដំបូងអ្នកត្រូវហាន់ ឬចិញ្ច្រាំស្លឹកជីអង្កាមស្រស់ និងច្របាច់ក្រូចឆ្មារយកទឹក បន្ទាប់មកលាយវាបញ្ចូលគ្នា រួចទុករយៈពេល១៥នាទី និងចាក់ទឹកចូលហើយកូរចូលគ្នាឱ្យសប់ល្អ។ ជាចុងក្រោយអ្នកអាចផឹកវាបាន ដោយផឹកក្នុងមួយថ្ងៃ៤ដងជាទូទៅផឹកមុនពេលទទួលទានអាហារ។ 
អ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្ត បន្ទាប់ពីប្រើប្រាស់វិធីធម្មជាតិនេះ និងកាន់តែមានកម្លាំងចិត្តនៅក្នុងការបន្តអនុវត្តន៍វា៕






























តើអ្នកចង់បានក្បាលពោះរាបស្មើបែបនេះទេ?
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger