អ៊ីរ៉ាក់ ៖ ការរញ្ជួយដីកម្រិត៧,៣រ៉ិចទ័របានធ្វើឲ្យរញ្ជួយនៅព្រំដែនភ្នំប្រទេសអ៊ីរ៉ាក់-អ៊ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងតិច១៣៥នាក់ខណៈរាប់រយនាក់ទៀតរងរបួសនិងបង្កឲ្យមានការបាក់ដីដែលកំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា “នៅដំណាក់កាលនេះ ការរញ្ជួយដីនៅភាគខាងលិចបានសម្លាប់មនុស្សចំនួន១២៩នាក់និងបណ្តាលឲ្យមនុស្ស៣០០នាក់ទៀតរងរបួស”។ ទីភ្នាក់ងារនេះបន្ថែមថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។
មនុស្សចំនួន៦នាក់ទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់នៅព្រំដែនខាងប្រទេសអ៊ីរ៉ាក់។
លោក Mojtaba Nikkerdar អភិបាលរងខេត្ត Kermanshah របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា “យើងកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតជំរំសង្គ្រោះបន្ទាន់ចំនួនបី”។
យោងតាមក្រុមស្ទង់ភូមិសាស្ត្ររបស់អាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយ៣០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Halabja ក្នុងតំបន់ Kurdistan របស់អ៊ីរ៉ាក់នៅប្រហែលម៉ោង៩និង២០នាទីយប់ខណៈពេលដែលមនុស្សជាច្រើនកំពុងសម្រាកនៅក្នុងផ្ទះ។

ប្រមុខសេវាសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់លោក Pir Hossein Koolivand បាននិយាយថា “មានការពិបាកក្នុងការបញ្ជូនក្រុមជួយសង្គ្រោះទៅភូមិនានាព្រោះផ្លូវត្រូវបានកាត់ផ្តាច់និងមានការបាក់ដី”។ វាបានបន្ថែមថា ក្រុមកាកបាទក្រហមចំនួន៣០ត្រូវបានបញ្ជូនទៅកាន់តំបន់រញ្ជួយដែលផ្នែកខ្លះមានការដាច់ចរន្តអគ្គិសនី។
ចំណែកនៅក្នុងប្រទេសអ៊ីរ៉ាក់ឯណោះវិញ ក្រុមមន្ត្រីបាននិយាយថា ការរញ្ជួយនេះបានសម្លាប់មនុស្សចំនួន៦នាក់នៅក្នុងខេត្ត Sulaimaniyah ហើយមានអ្នករងរបួសប្រហែល១៥០នាក់។
អ្នករាយការណ៍របស់ AFP បាននិយាយថា នៅក្នុងខេត្ត Sulaimaniyah នៃប្រទេសអ៊ីរ៉ាក់, ប្រជាពលរដ្ឋបានរត់ទៅតាមដងផ្លូវហើយមានការបំផ្លិចបំផ្លាញសំណង់លំនៅដ្ឋានជាច្រើន។
អ្នករាយការណ៍របស់ AFP បាននិយាយថា នៅក្នុងខេត្ត Sulaimaniyah នៃប្រទេសអ៊ីរ៉ាក់, ប្រជាពលរដ្ឋបានរត់ទៅតាមដងផ្លូវហើយមានការបំផ្លិចបំផ្លាញសំណង់លំនៅដ្ឋានជាច្រើន។
អ្នកកាសែត AFP បាននិយាយថា ការរញ្ជួយដីដែលបានវាយប្រហារនៅជម្រៅរាក់២៥គីឡូម៉ែត្រមួយនេះក៏ត្រូវបានគេដឹងថារង្គើប្រហែល២០វិនាទីផងដែរនៅក្នុងទីក្រុង Baghdad និងយូរជាងនេះនៅក្នុងខេត្តផ្សេងៗនៃប្រទេសអ៊ីរ៉ាក់។
នៅខាងអ៊ីរ៉ង់ក៏មានការរញ្ជួយផងដែរក្នុងទីក្រុងនានានៃភាគខាងលិចរួមទាំងទីក្រុង Tabriz ផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP ម្នាក់បាននិយាយថា វាក៏រង្គើផងដែរនៅក្នុងប្រទេសទួរគីភាគអាគ្នេយ៍។
គួរបញ្ជាក់ថា ការរញ្ជួយដីដ៏មហន្តរាយដែលបានវាយប្រហារទីក្រុង Bam ក្នុងប្រទេសអ៊ីរ៉ង់នៅឆ្នាំ២០០៣គឺបានសម្លាប់មនុស្សយ៉ាងតិច៣១,០០០នាក់និងធ្វើឲ្យទីក្រុងនេះខ្ទេចគ្មានសល់៕
0 comments:
Post a Comment