loading...
Home » , » សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​គប់​គ្រាប់បែក​និង​បាញ់​មកលើ​អាវុធហត្ថ​នោះ​ហើយ​
​រាជធានី​ភ្នំពេញ ៖ យោងតាម​សមត្ថកិច្ច​បាន​ថ្លែង​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ដែល បានធ្វើ​សកម្មភាព​គប់​គ្រាប់បែក​ចំនួន​២​គ្រាប់ និង​បាញ់​មកលើ​សមត្ថកិច្ច​អាវុធហត្ថ បណ្តាល​ឲ្យ​រងរបួស​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បន្ទាប់ពី​ជនសង្ស័យ​បាន​រត់​ពួន ក្នុងព្រៃ​អស់​រយៈពេល​១​យប់ ១​ថ្ងៃ ។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​អន​វុត្ត​ដីកា ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហ៊ា​ប ធី ភេទ​ន​ប្រុស អាយុ​៤៥​ឆ្នាំ ពាក់​ព​ន្ធ័​ករណី​ឃាតកម្ម នៅ​ខេត្តកណ្តាល ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ប៉ុន្តែ​ក្នុងពេលដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ប្រទះឃើញ ជនសង្ស័យ​នៅ​ចំណុច​ភូមិ អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។
​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ខណដែល​កំពុង​ព​ទ្ធ័​ចាប់​ក៏ត្រូវ​បាន​ជន​ស​ង្ស​យ័​គប់​គ្រាប់បែក​ចំនួន​២​គ្រាប់ និង​បាញ់​មកលើ​សមត្ថកិច្ច​អាវុធហត្ថ បណ្តាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់​ឈ្មោះ អ៊ុយ ច​យ រងរបួស​ស្រាល​ត្រង់​ជើង ។ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូល​ក្នុងព្រៃ​បាត់ស្រមោល ៕

Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger