loading...
Home » » Buffon ៖ Playoff ជើង​ទី​ពីរ​ជាមួយ​ស៊ុយអែត ជា​ជំនួប​ដ៏​តានតឹង​បំផុត​
កីឡា ៖ Gianluigi Buffon អ្នកចាំទី​ដៃ​ស្អិត​អ៊ីតាលី បាន​លើកឡើងថា ក្រុម​ជម្រើសជាតិ​របស់ខ្លួន​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​តានតឹង​បំផុត​ក្នុងជំនួប Playoff ជើង​ទី​ពីរ​ជាមួយ​ស៊ុយអែត ដើម្បី​ជៀសផុត​ការ​ជ្រុះ​ចេញពី​ការប្រកួត World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​។​
​អ៊ីតាលី បាន​ប្រកួត​ចាញ់​ស៊ុយអែត ក្នុង​លទ្ធផល ១-០ កាលពី​ជើង​ទី​១ ហើយ​ឱកាស​ក្នុងការ​មាន​សំបុត្រ​យន្តហោះ​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ ហាក់ដូច​ជាមាន​ភាព​ស្ដួចស្ដើង​បំផុត​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៥៨ មក​។​
​ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិនអាច​យកឈ្នះ​នៅ​កីឡដ្ឋាន San Siro ក្នុង​ជើង​ទី​ពីរ ជាមួយ​ក្រុម​ស៊ុយអែត វេលា​ម៉ោង ២:៤៥ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ លើសពី​២​គ្រាប់​នោះ​អ៊ីតាលី​នឹងមាន​កៅអី​មួយ​ទៅ​World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ ។​
​ជុំវិញ​បញ្ហា​នេះ Buffon បាន​និយាយថា “​វា​គឺជា​ការប្រកួត​ដ៏​សំខាន់​មួយ​សម្រាប់​យើង​និង​ជា​ប្រវត្តិសាស្ត្រ​របស់​យើង​។​”​ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះ​វា​ជា​ពេលវេលា​ដ៏​តានតឹង​សម្រាប់​ពួកយើង​។​
​គួរ​បញ្ជាក់ថា អ្នកចាំទី Juventus វ័យ​៣៩ ឆ្នាំ​រូបនេះ បានប្រកាស ថា​ខ្លួន​និង ចូលនិវត្តន៍​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ បន្ទាប់ពី​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ចំនួន​១៧៥ ប្រកួត​បូករួម​ទាំង​ពេល​ប៉ះ​នឹង​ស៊ុយអែត យប់​នេះ​ផងដែរ​៕

Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger