ភ្នំពេញ៖ រំភើបរីករាយក្នុងជំនួបជាមួយកំពូលតារាចម្រៀងទាំង៨ដួងព្រមគ្នា ក្នុងថ្ងៃតែមួយ ឆាកតែមួយ នៅក្នុងកម្មវិធីប្រគំតន្រ្តី OPPO F5 ថតរូបពិតរបស់អ្នក!
លោកអ្នកនឹងបានជួបផ្ទាល់ជាមួយអ្នកតំណាងផលិតផល OPPO ទាំង៣រូបគឺ អ្នកនាង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា រួមជាមួយកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត កញ្ញា សុគន្ធ និសា លោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ក៏ដូចជាការសម្តែងshowពិសេសរបស់មនុស្សឡេស័រ និងក្រុមបង្ហាញម៉ូត។
ក្រៅពីសប្បាយរីករាយជាមួយនឹងការសម្តែងរបស់តារាចម្រៀងល្បីៗ លោកអ្នកក៏នឹងបានទទួលជ្រាបនូវផលិតផលដ៏ថ្មីស្រឡាងរបស់ OPPO គឺ OPPO F5 ដែលមាន អេក្រង់ទំហំដល់ទៅ 6 inch FHD+ (Full HD Plus) ប្រភេទ Full Screen និងបានបំពាក់បច្ចេកវិទ្យាថ្មីៗដូចជា Facial Unlock ដែលជាបច្ចេកវិទ្យាដោះសោរដោយការស្កេនមុខ និង AI Beauty ដែលធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត។
ជួបគ្នានៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើបអ៊ីអនជាន់ទី៤។ លោកអ្នកអាចចូលរួមដោយសេរីចាប់ពីម៉ោង៧តទៅ។ កម្មវិធីប្រគំតន្រ្តី OPPO F5 ថតរូបពិតរបស់អ្នក នឹងមានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ និង Live ផ្ទាល់លើហ្វេសបុកផ្លូវការរបស់ OPPO ៕
0 comments:
Post a Comment