រាជធានីភ្នំពេញ ៖ កុមារីម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកក្រាំងធ្នង់ បន្ទាប់ពីទៅដើរលេងមើលការប្រគំតន្ត្រីជាមួយមិត្តភក្តី ហើយត្រូវគេសង្ស័យ នាងធ្លាក់ពីលើកន្ត្រកវិលហើយឆក់ខ្សែភ្លើងស្លាប់តែម្តង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើង កាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី១២ វិច្ឆិកា ស្ថិតនៅទីតាំងដីឡូត៍ប្រគំតន្ត្រី ក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍ឱ្យដឹងថា កុមារីរងគ្រោះមានឈ្មោះចាន់ សុខទេពពី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីបងស្រីក្មេងស្រីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ មានគ្នា៤នាក់ មានម្តាយមីង ម្នាក់ រូបនាងនិងប្អូនស្រី២នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿងទៅមើលខនសឺតដែលមានទីតាំងភូមិកើតហេតុខាងលើ ។
ប្រភពដដែលបញ្ជាក់ប្រាប់ថា ខនសឺតនោះប្រគំ៥ថ្ងៃមកហើយ ដោយថ្ងៃកើតហេតុ ជាថ្ងៃចុងក្រោយ ។ រូបនាងនិងបងប្អូននាងបានទៅមើលបាន២ថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ដែលជាថ្ងៃទីចុងក្រោយ ដោយថ្ងៃទី១១ មានមិត្តភក្តិរបស់ប្អូនម្នាក់ មិនបានស្គាល់ឈ្មោះ ទេ បានមកបបួលប្អូនស្រីខ្លួនទៅមើលខនសឺត ហើយម្តាយមីងរបស់គាត់មិនចង់ឱ្យទៅទេ តែប្អូនស្រីចង់ទៅណាស់ ហើយម្តាយមីងឈ្មោះលឹម សៅមីលីកា បានជូនក្មួយៗទៅមើល។ នៅថ្ងៃទី១២ មិត្តភ័ក្តដដែល បានមកបបួលទៅមើលទៀត ។
លុះនៅថ្ងៃកើតហេតុ ម្តាយមីងរូបគាត់និងប្អូន២នាក់ខាងលើ បានទៅដល់កន្លែងប្រគំ ខនសឺតខាងលើ ហើយប្អូនស្រីឃើញមិត្តភក្កិ ក៏បានសុំទៅដើរលេងជាមួយមិត្តភក្តិបាត់ទៅ។ ចំណែករូបនាងនិងប្អូនស្រីម្នាក់ទៀតនៅជាមួយមីង បាននាំគ្នាទៅទិញម្ជូរឱ្យមីងហូប ស្រាប់តែមិត្តភក្តិម្នាក់ដែលបបួលប្អូនទៅដើរលេងនោះ បានរត់មកប្រាប់នាងថា ចាន់ សុខ ទេពពី ត្រូវខ្សែភ្លើងឆក់ នៅកន្លែងកន្ទ្រកវិល បន្ទាប់មករូបនាងនឹងមីងរួមទាំងប្អូនម្នាក់ បានរត់ទៅមើលប្អូន ស្រាប់តែឃើញប្អូននាងដេកកប់ភក់នៅកន្លែងទោង នៅមានដង្ហើមនៅឡើយ។
កន្ទ្រក់វិលបានបិទភ្លើងងងឹតហើយម្ចាស់ទោងកន្ទ្រក់វិលបានរត់ចោលទោងអស់ទៅហើយ ។ បន្ទាប់មកមីងរបស់នាងបានបីដាក់លើម៉ូតូយកទៅមន្ទីរពេទ្យ បង្អែកសង្កាត់ក្រាំងធ្នង់ដើម្បីព្យាបាល តែអកុសលប្អូននាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។


ប្រភព : កោះសន្តិភាព
0 comments:
Post a Comment