កូរ៉េខាងជើង៖ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមស៊ើបអង្កេត FBI របស់អាមេរិក បានរកឃើញនូវរឿងរ៉ាវគួរឲ្យចម្លែកនឹកស្មានមិនដល់មួយ ដែលមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការស្វែងរកជាប្រចាំលើបណ្តាញអុីនធឺណេត។
គួរឲ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវបានប្រទេសមួយចំនួនថ្កោលទោសជាខ្លាំង ចំពោះកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ស្របពេលគ្នាជាមួយគ្នានេះដែរ ក្រុមស៊ើបអង្កេត FBI បានបង្ហើបយ៉ាងដូច្នេះថា ជារឿយៗ លោក គីម ជុងអ៊ុន តែងតែវាយបញ្ចូលឈ្មោះរបស់ខ្លួន ដើម្បីស្វែងរកព័ត៌មាននានាទាក់ទិននឹងខ្លួន នៅលើបណ្តាញអុីនធឺណេត ដើម្បីចង់ដឹងថាតើពិភពលោក កំពុងតែនិយាយ (អាក្រក់) អ្វីខ្លះអំពីខ្លួន។

បើតាមដឹងមានរូបភាពជាច្រើនរបស់មេដឹកនាំរូបនេះ ត្រូវបានគេកាត់ត និងចែកចាយពាសពេញអុីនធឺណេត ក្នុងន័យចំអក ឬទុកជាការលេងសើចជាដើម។ លោក គីម ជុងអ៊ុន ព្រមទាំងបានសរសេរ ស្វែងរកឈ្មោះរបស់ខ្លួនជាភាសាចិន ហើយសូម្បីតែនៅក្នុងប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត ក៏មានអ្នកនិយាយអាក្រក់ពីលោកផងដែរ។

យ៉ាងនេះហើយទើបលោកទាមទារឲ្យរដ្ឋាភិបាលក្រុងប៉េកាំង មេត្តាដាក់បម្រាមមិនឲ្យមាន ការនិយាយអាក្រក់ ឬសើចចំអកខ្លួន ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញអុីនធឺណេតក្នុងប្រទេសចិន។
នេះអាចថាបាន វាស្តែងឲ្យឃើញនូវចរិតលក្ខណៈរបស់មេដឹកនាំវ័យក្មេងនៃកូរ៉េខាងជើង មិនចង់ឲ្យនរណាម្នាក់បំពានស្រេចតែចិត្តនោះទេ៕

0 comments:
Post a Comment