ភ្នំពេញ៖ តារាចម្រៀងរ៉េបរាងខ្ពស់ ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស លោកងួន ចាន់ដេវីត ដែលប្រិយមិត្តជាច្រើនតែងហៅថា ជីដេវីត បច្ចុប្បន្នមានឈ្មោះល្បីមិនធម្មតា តាមរយៈបទថ្មីៗរបស់លោក ។
ដោយសារតែសមត្ថភាព របស់លោកជាមួយនឹងបទចម្រៀងថ្មីៗប្លែកៗ ក្រោមស្នាដៃនិពន្ធដោយខ្លួនឯងមិនចម្លងពីគេនោះ ធ្វើឲ្យតារារួបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ទទួលបានប្រជាប្រិយភាពខ្លាំងឡើង។

ងាកមកអ្វីដែលគួរជាទីចាប់អារម្មណ៍នោះគឺ ដេវីត មានប្អូនស្រីមួយរូបមានសម្រស់ស្រស់ស្អាត ដែលតែងតែបញ្ចេញរូបភាព បង្ហាញពីភាពស្និទ្ធស្នាលចំពោះបងប្រុស។
តាមរយៈរូបភាពទាំងអស់នេះ គឺសូម្បីតែសម្លៀកបំពាក់របស់ពួកគេទាំងពីក៏ដូចគ្នាដែល ជាមួយនឹងស្ទីលតែងខ្លួន។ ទាំងនេះ អាចបញ្ជាក់បានថា ពួកគេ ពិតជាស្រលាញ់គ្នាខ្លាំង សូម្បីតែរបស់ប្រើប្រាស់ ក៏ដូចគ្នាផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖











0 comments:
Post a Comment