តើបងប្អូនមានបាត់សាច់ញាតិទេ?
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចរាយការណ៍ឱ្យដឹងថា អ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក កាលពីវេលាម៉ោង០២ និង១៥នាទីរសៀលថ្ងៃទី១១ វិច្ឆិកា នេះ ស្ថិតត្រង់ចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពបុរសរងគ្រោះនេះទេ តែមានស្លៀកខោខ្លី និងអាវដៃខ្លី ពណ៌ទឹកប៊ិច ។ សាកសពមានសភាពហើមស្អុយរលួយទៅហើយ ដែលគេសន្និដ្ឋានបឋមថា អាចស្លាប់ក្នុងរយៈពេលពី៣ ទៅ៤ថ្ងៃមកហើយ។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពគ្មានអត្តសញ្ញាណនោះហើយ តែគេមិនទាន់អាចហ៊ានសន្និដ្ឋានបាននៅឡើយទេ អំពីមូលហេតុនៃការស្លាប់នេះ ។ បើតាមអ្នកភូមិថា បើមើលភិនភាគសាកសព គឺមិនមែនជាមនុស្សនៅក្នុងមូលដ្ឋាននេះទេ។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យ និងកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះបន្ត។

ប្រភព : កោះសន្តិភាព
0 comments:
Post a Comment