ភ្នំពេញ៖ តារាចម្រៀងប្រចាំរស្មីហង្សមាស អ្នកនាងសាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានស្លាប់ទៅ២៦ថ្ងៃទៅហើយ តែយើងសង្កេតឃើញថា តារាជាច្រើន និងអ្នកស្គាល់ក្តីមិនស្គាល់ក្តី សុទ្ធតែបាននិយាយពីសាន ស្រីឡៃ មកពន្យល់សុបិន្ត។
យ៉ាងណាមិញ ការស្លាប់របស់ស្រីឡៃ បងប្អូនក្រុមគ្រួសារ ហាក់ដូចជាមានការ ស្រណោះ ចំពោះនាងយ៉ាងខ្លាំង ព្រោះតែកាលនៅរស់នាង ជាមនុស្សដែលចូលចិត្តធ្វើឲ្យមនុស្សនៅជុំវិញខ្លួនសប្បាយរីករាយ។
ជាក់ស្តែងស្រាប់តែកញ្ញាឆេង ដានិច្ច ដែលជាមិត្តរួមក្រុមរបស់អ្នកនាងសាន ស្រីឡៃ ក្នុងការប្រកួត The Voice Cambodia បានរៀបរាប់នៅក្នុងគណនីរបស់ខ្លួន ពីរឿងដែលស្រីឡៃ មកពន្យល់សុបិន្តថា៖ «ខ្ញុំជាអ្នកថើបគាត់ អត់និយាយលេងទេយប់មិញ យល់សុបិន្តឃើញគាត់មកថើបខ្ញុំច្រមុះ ឡើងត្រជាក់ ភ្ញាក់ឡើងនឹកគាត់ណាស់»។
តាមរយៈការបញ្ចេញសារនេះ និងការពន្យល់សុបិន្តឲ្យ តារាជាច្រើនដួងបានឃើញកន្លងមក គេអាចដឹងថា ព្រលឹង សាន ស្រីឡៃហាក់បីដូចជានៅវិលវល់ គួរឲ្យអាណិត៕
តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?







0 comments:
Post a Comment