loading...
Home » » មូលហេតុ ដែលធ្វើឱ្យដើមទ្រូងនារីៗ មានទំហំមិនស្មើគ្នា និងដំណោះស្រាយដ៏ល្អបំផុត!
សម្រស់៖   ស្រីៗភាគច្រើនរមែងតែងមានទំហំមិនស្មើគ្នាជានិច្ច អ្នកខ្លះមានដើមទ្រូងខាងស្ដាំធំជាងខាងឆ្វេង ឯអ្នកខ្លះទៀតមានដើមទ្រូងខាងឆ្វេងធំជាងខាងស្តាំក៏មាន គឺវាប្រែប្រួលទៅអាស្រ័យទៅលើលក្ខណៈសរីរាង្គ របស់រាងកាយមនុស្សម្នាក់ៗ។
ប៉ុន្តែទំហំទ្រូងទាំងពីរ ក៏មិនគួរឱ្យមានទំហំខុសគ្នាខ្លាំងពេកនោះដែរ បើមានគួរប្រញាប់ទៅរកវិធីព្យាបាលឱ្យបានលឿនបំផុត។ 
ស្រីៗភាគច្រើនរមែងតែងមានទំហំមិនស្មើគ្នាជានិច្ច អ្នកខ្លះមានដើមទ្រូងខាងស្ដាំធំជាងខាងឆ្វេង ឯអ្នកខ្លះទៀតមានដើមទ្រូងខាងឆ្វេងធំជាងខាងស្តាំក៏មាន
តទៅនេះយើងមកមើលមូលហតុមួយចំនួនដែលធ្វើឱ្យដើមទ្រូងនារីៗមានទំហំមិនស្មើគ្នាគឺ៖
១) បណ្តាលមកពីអាវទ្រនាប់៖ នារីភាគច្រើនបានជ្រើសទិញអាវទ្រនាប់ ដែលមានភាពស្រស់ស្អាតទាន់សម័យ មានម៉ូតទាក់ទាញគួរឱ្យពាក់ ប៉ុន្តែមិនបានគិតអំពីគុណភាពនៅក្នុងការរក្សារូបរាងរបស់ដើមទ្រូវនោះឡើយ។ ហើយនៅពេលពាក់អាវបែបនេះយូរៗទៅ ដើមទ្រូងនឹងខូចទ្រង់ទ្រាយ បាត់បង់ទម្រង់ស្រស់ស្អាតដោយមិនដឹងខ្លួន។ អាវទ្រនាប់ដែលមានគុណភាពល្អ គឺអាចបត់បែន មិនរឹតតឹងចង្អៀតខ្លាំងពេក មានខ្សែពាក់ស្មាត្រឹមត្រូវ ដើម្បីទ្រទ្រង់ទម្ងន់របស់ដើមទ្រូងទាំងសងខាង។ អ្វីដែលសំខាន់នោះក៏ដើម្បីការពារជួយឱ្យហូរចេញពីម្ខាង ទៅម្ខាងជួយធ្វើឱ្យដើមទ្រូងមានភាពស្មើគ្នាល្អ។ 
អាវទ្រនាប់ដែលមានគុណភាពល្អ គឺអាចបត់បែន មិនរឹតតឹងចង្អៀតខ្លាំងពេក មានខ្សែពាក់ស្មាត្រឹមត្រូវ
២) ការពាក់អាវទ្រនាប់ខុសវិធី ក្នុងរយៈពេលយូរៗ៖ នេះអាចបណ្តាលឱ្យដុំសាច់ដើមទ្រូងមិនស្មើគ្នា ព្រោះសាច់អាចទៅគរគ្នានៅក្លៀកជំនួសវិញ ធ្វើឱ្យទ្រូងមានទំហំតូច។ វិធីពាក់ដ៏ត្រឹមត្រូវនោះគឺ ពេលពាក់អាវទ្រនាប់គួរពត់មកមុខ ដូច្នេះសុដន់នឹងធ្លាក់ចុះមកក្រោមអស់។ បន្ទាប់មកយកស្តាំ និងដៃឆ្វេងអ្នកកៀរដើមទ្រូងមកដាក់ក្នុងអាវឱ្យអស់ កុំឱ្យសល់ចេញក្រៅអាវ។ ធ្វើបែបនេះជារៀងរាល់ថ្ងៃ នោះដើមទ្រូងអ្នកប្រាកដជាជៀសឆ្ងាយពីរឿងនេះមិនខានឡើយ។
៣) បណ្តាលមកពីការបំបៅដោះកូន៖ ម្តាយខ្លះទឹកដោះចេញតែម្ខាងប៉ុណ្ណោះ ជាហេតុធ្វើឱ្យបំបៅដោះកូនតែមួយចំហៀងនេះ ធ្វើឱ្យដើទ្រូងទាំងពីផលិតទឹកដោះមិនស្មើគ្នា។ នោះហើយជាមូលហេតុដែលធ្វើឱ្យដោះម្ខាងតូចម្ខាងធំ ដូចនេះគួរព្យាយាមបំបៅដោះកូនឱ្យបានទាំងសងខាងទើបជាការល្អ។
ម្តាយខ្លះទឹកដោះចេញតែម្ខាងប៉ុណ្ណោះ ជាហេតុធ្វើឱ្យបំបៅដោះកូនតែមួយចំហៀងនេះ ធ្វើឱ្យដើទ្រូងទាំងពីផលិតទឹកដោះមិនស្មើគ្នា
យើងក៏មានដំណោះស្រាយ ដូចខាងក្រោមនេះដែរគឺ៖
១) ដាក់អេប៉ុងនៅក្នុងអាវទ្រនាប់នៅលើដើមទ្រូងដែលតូចជាងគេ ប៉ុន្តែវិធីសាស្ត្រនេះគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ មិនអាចដោះស្រាយវាយូរបាននោះឡើយ។ យកល្អគួរទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុចម្បងហើយព្យាបាលឱ្យបានទាន់ពេលវេលា។
២) ស្វែងយល់ពីរបៀបពាក់អាវទ្រនាប់ឱ្យបានត្រឹមត្រូវ ដោយនៅពេលពាក់អាវគួរអោនខ្លួនមកមុខ ដើម្បីឱ្យទ្រូងធ្លាក់ចុះមកក្រោម។ ហើយយកដៃកៀសដើមទ្រូងប្រមូលផ្តុំឱ្យចូលក្នុងអាវឱ្យអស់ កុំឱ្យវាយារធ្លាក់ទៅម្តុំក្លៀក។
៣) ជារៀងរាល់ថ្ងៃ យើងគួរតែពាក់អាវទ្រនាប់ដែលមានគុណភាព អាចជួយការពារសុដន់ ឱ្យរក្សារូបសណ្ឋានបានល្អ នៅមានរូបរាងស្រស់ស្អាតដដែល។ ណែនាំឱ្យពាក់អាវទ្រនាប់ដែលមានរបាំងចំហៀង ដើម្បីជួយការពារសុដន់ទាំងពីរខាង។
៤) ការកែតម្រូវឥរិយាបថពេលគេង៖ នៅពេលអ្នកគេងក៏អាចជួយឱ្យដើមទ្រូងមានរាងស្អាតបានដែរ។ បើសុដន់តូចខាងស្តាំឱ្យគេងផ្អៀងទៅខាងស្តាំ ឬអាចរកក្រណាត់តូចល្មមមកទ្រាប់វាក៏បាន ចៀសវាងការគេងផ្ងារ ឬផ្កាប់មុខ ដែលជាហេតុនាំឱ្យដើមទ្រូងសំប៉ែត ខូចទ្រង់ទ្រាយ។
៥) ម៉ាស្សាដើមទ្រូងដែលមានទំហំតូចជាមួយនឹងក្រែម ឬជែលពង្រឹងដើមទ្រូង ដើម្បីជួយឱ្យចរន្តឈាម ក្រពេញខ្លាញ់ និងក្រពេញសាច់ដុំធ្វើការកាន់តែប្រសើរឡើង ជួយឱ្យវាមានទំហំស្មើគ្នាល្អ៕
ម៉ាស្សាដើមទ្រូងដែលមានទំហំតូចជាមួយនឹងក្រែម ឬជែលពង្រឹងដើមទ្រូង ដើម្បីជួយឱ្យចរន្តឈាម ក្រពេញខ្លាញ់ និងក្រពេញសាច់ដុំធ្វើការកាន់តែប្រសើរឡើង
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger