រារាំងស្រមោច៖ យកម្សៅនេះចាក់រោយនៅតាមបង្អួចនិងទ្វារ ធ្វើដូចនេះស្រមោចនឹងមិនហ៊ានវា ឆ្លងកាត់ដានម្សៅនេះឡើយ។
ប្រើប្រាស់ជាសាប៊ូកក់សក់ស្ងួត៖ យកម្សៅសម្រាប់កុមារប្រើប្រាស់នេះ ចាក់ក្នុងបរិមាណ១ភាគ៤នៃពែងកាហ្វេ លាយជាមួយម្សៅសូដា១ភាគ៤នៃពែងកាហ្វេ លាយបញ្ចូលគ្នា ហើយយកមកលាប និងម៉ាស្សាលើសរសៃសក់។ សាប៊ូផ្សំពីម្សៅហុយនេះ ប្រើប្រាស់ដើម្បីសម្អាតសក់ដែលមានជាតិខ្លាញ់។
សម្អាតខ្សាច់ចេញពីរាងកាយ៖ យកម្សៅនេះ លាបលើជើងឬក៏កន្លែងផ្សេងទៀត នៃរាងកាយរបស់អ្នក ដែល មានខ្សាច់ជាប់ ហើយជួតចេញ នោះខ្សាច់នឹងរបូតធ្លាក់ទៅតាមម្សៅ។
ថែរក្សាផ្កា៖ យកម្សៅនេះ លាបត្រង់ឫស នៃដើមផ្កាមុនដាំ នឹងជួយរារាំងផ្កាមិនឲ្យរលួយ។ បន្ថែមលើនេះ ម្សៅសម្រាប់ទារកក៏ជាថ្នាំសម្លាប់សត្វល្អិត មិនឲ្យបំផ្លាញផ្ការបស់អ្នក យ៉ាងមានប្រសិទ្ធភាពផងដែរ៕
0 comments:
Post a Comment