សុខភាព៖ មនុស្សមួយចំនួនតែងតែមិនចាប់អារម្មណ៍ពីអាការហ៊ឹងត្រចៀក ដែលអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់នៅពេលខាងមុខនោះទេ ព្រោះគិតថាវាជារឿងធម្មតា និងអាចបាត់ទៅវិញដោយខ្លួនឯង។ តែការពិតទៅ អាការហ៊ឹងត្រចៀក ស្តាប់អ្វីមិនសូវឮ នៅពេលដែលបណ្តាយទុកកាន់តែយូរទៅអាចវិវឌ្ឍន៍ទៅរកជំងឺថ្លង់បានផងដែរ ដែលជារឿងមួយដ៏គួរឱ្យបារម្ភបំផុត។
ថ្ងៃនេះអ្នកមិនបាច់បារម្ភទៀតទេ ខ្មែឡូតនឹងលើកយករូបមន្តធម្មជាតិងាយៗមួយមុខមកបង្ហាញ ដើម្បីបំបាត់បញ្ហាហ៊ឹងត្រចៀក ស្តាប់មិនសូវឮ និងជំនួយការស្តាប់របស់អ្នកឱ្យប្រសើរឡើងវិញដូចខាងក្រោម៖
របស់ដែលអ្នកត្រូវការរួមមាន៖
- ខ្ទឹមស ៣មើម
- ប្រេងអូលីវ
- ប្រដាប់បឺតសម្រាប់បន្តក់ទឹក
- ដុំសំលី និងក្រណាត់រុំក៏បាន
របស់ដែលអ្នកត្រូវការរួមមាន៖ ខ្ទឹមស ៣មើម ប្រេងអូលីវ ប្រដាប់បឺតសម្រាប់បន្តក់ទឹក ដុំសំលី និងក្រណាត់រុំក៏បានការអនុវត្ត
អ្នកគ្រាន់តែបកសម្បកខ្ទឹមស លាងទឹកឱ្យស្អាត ដុំ ឬបំបែកឱ្យខ្ទេច រួចលាយជាមួយប្រេងអូលីវក្នុងបរិមាណសមល្មម។ បន្ទាប់មកដាក់ក្នុងដបមួយទុកចោលរយៈពេលពេញមួយថ្ងៃដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ចាំយកតែទឹកមកប្រើការ។
អ្នកគ្រាន់តែបកសម្បកខ្ទឹមស លាងទឹកឱ្យស្អាត ដុំ ឬបំបែកឱ្យខ្ទេច រួចលាយជាមួយប្រេងអូលីវក្នុងបរិមាណសមល្មម។ បន្ទាប់មកដាក់ក្នុងដបមួយទុកចោលរយៈពេលពេញមួយថ្ងៃដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ចាំយកតែទឹកមកប្រើការរបៀបប្រើប្រាស់
យកទឹកខ្ទឹមសដែលទុកចោលរួចនោះ មកបន្តក់ទៅក្នុងត្រចៀកទាំងសងខាង ២ ទៅ៣ដំណក់ដោយប្រើបំពង់បឺត ឬប្រើម្រាមដៃបន្តក់ក៏បានដែរ។ រួចយកដុំសំលីញ៉ុកពីលើ ឬយកក្រណាត់រុំត្រចៀកឱ្យជិត ទុកចោលរហូតដល់អ្នកមានអារម្មណ៍ថា បញ្ហាត្រចៀករបស់អ្នកប្រសើរឡើងជាងមុន។
យកទឹកខ្ទឹមសដែលទុកចោលរួចនោះ មកបន្តក់ទៅក្នុងត្រចៀកទាំងសងខាង ២ ទៅ៣ដំណក់ដោយប្រើបំពង់បឺត ឬប្រើម្រាមដៃបន្តក់ក៏បានដែរ។ រួចយកដុំសំលីញ៉ុកពីលើ ឬយកក្រណាត់រុំត្រចៀកឱ្យជិត ទុកចោលរហូតដល់អ្នកមានអារម្មណ៍ថា បញ្ហាត្រចៀករបស់អ្នកប្រសើរឡើងជាងមុនការណែនាំបន្ថែម
បន្ថែមពីការប្រើប្រាស់រូបមន្តធម្មជាតិខាងលើជាប្រចាំ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាល និងចៀសវាងបញ្ហាត្រចៀក អ្នកគួរតែអនុវត្តនៃការណែនាំដូចខាងក្រោម៖
- កាត់បន្ថយបរិមាណអំបិលក្នុងរបបអាហារទទួលទាន
- ចៀសវាងម្ហូបកំប៉ុង អាហារ និងភេសជ្ជៈកែច្នៃដែលសម្បូរទៅដោយជាតិប្រៃ
- ព្យាយាមនៅឱ្យឆ្ងាយនៅកន្លែងអ៊ូអរ និងមានសំឡេងរំខានខ្លាំង
- ការពារ និងឆាប់ធ្វើការព្យាយាមពេលដែលអ្នកមានជំងឺផ្តាសាយ
- ប្រើប្រាស់ឧបករណ៍ទប់សំឡេងជាប់នឹងត្រចៀក ប្រសិនជាអ្នកធ្វើការទាក់ទងបរិយាកាសដែលមានសំឡេងរំខានខ្លាំងដូចជា រោងចក្រ គ្រឿងម៉ាស៊ីន កន្លែងកម្សាន្តដែលទាក់ទងនឹងឧបករណ៍ ឬគ្រឿងតន្ត្រីជាដើម៕
0 comments:
Post a Comment