loading...
Home » » « ទំពាំងបារាំង » បន្លែដែលមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង ជាពិសេសគុណសម្បត្តិចម្បងសម្រាប់ប្រព័ន្ធតម្រងនោម និងថ្លើម
សុខភាព៖   ទំពាំងបារាំង ត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយមមួយផងដែរ នៅក្នុងពេលបច្ចុប្បន្ន ស្ថិតនៅក្នុងប្រភេទបន្លែមានជាតិអាល់កាឡាំង (Alkaline) ដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងមានសារធាតុកាបូអ៊ីដ្រាត (Carbohydrates) សូដ្យូម និងកាឡូរីទាប។ នៅក្នុងនោះផងដែរ បន្លែមួយនេះសម្បូរទៅដោយ វីតាមីន K, វីតាមីន C , វីតាមីន A ,វីតាមីន B Complex , ហ្វូលិក (Folate) ជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិកាកសសៃ(Fiber) ផូស្វ័រ និងសារធាតុសំខាន់ៗជាច្រើនមុខទៀតផងដែរ។ ដោយសារតែមានសារធាតុបំប៉នសំខាន់ៗច្រើនមុខវាជាបន្លែដែលជំនួយសុខភាពបានច្រើនមុខ ជាពិសេសសុខភាពតម្រងនោម និងថ្លើមតែម្តង។ ដូច្នេះហើយបានជាបន្ទាប់ពីទទួលទានទំពាំងបារាំងរួចទឹកនោមរបស់អ្នកប្រែជាមានក្លិនមិនល្អ ដោយសារតែទំពាំងបារាំង បានលាងកាកសំណល់មិនល្អបញ្ចេញចោលតាមរយៈទឹកនោមទាំងនោះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានពីគុណប្រយោជន៍ច្រើនយ៉ាងរបស់បន្លែទំពាំងបារាំងដូចខាងក្រោម ៖ 

ទំពាំងបារាំងត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយមមួយផងដែរនៅក្នុងពេលបច្ចុប្បន្ន ស្ថិតនៅក្នុងប្រភេទបន្លែដែលមានជាតិអាល់កាឡាំងខ្ពស់ (Alkaline) ដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងមានសារធាតុកាបូអ៊ីដ្រាត (Carbohydrates) សូដ្យូម និងកាឡូរីទាប

# គុណប្រយោជន៍ «ទំពាំងបារាំង»

- ជួយប្រឆាំង និងការពារការកើតជំងឺទាក់ទងនឹងការរលាកសន្លាក់ និងឆ្អឹងផ្សេងៗ
- កាត់បន្ថយជាតិអាស៊ីតក្នុងឈាម និងធ្វើការលាងសម្អាតកាកសំណល់មិនល្អផ្សេងៗពីសាច់ដុំ និងជាលិកាក្នុងរាងកាយ
- មានតួនាទីជាថ្នាំប្រឆាំងនឹងជំងឺទឹកនោមផ្អែម ព្រោះទំពាំងបារាំងជួយធ្វើឱ្យប្រព័ន្ធតម្រងនោម និងផ្លោកនោមធ្វើការល្អ និងធ្វើការបញ្ចេញចោលកាកសំណល់មិនល្អតាមទឹកនោម​
- ជួយការពារ និងព្យាបាលអាការហើមពោះ និងហើមក្នុងរាងកាយ។ ជាពិសេសគឺអាចជួយប្រឆាំងនឹងការហេវហត់អស់កម្លាំង និងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងល្អប្រសើរ។
- ទទួលទានទំពាំងបារាំងឱ្យបានទៀងទាត់អាចជួយការពារតម្រងនោម បំផ្លាញជាតិអាស៊ីតអ៊ុយរិក (Uric) និង Oxalic អាស៊ីតក្នុងតម្រងនោម ជាពិសេសអាចរំលាយ និងបំបែកគ្រួសក្នុងតម្រងនោមថែមទៀតផង។
- ជាតិកាកសសៃនៅក្នុងទំពាំងបារាំងថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងព្យាបាលជំងឺទល់លាមកបានផងដែរ
- ប្រឆាំង និងការពារពីជំងឺទាក់ទងនឹងបេះដូង ដោយការទទួលទានទំពាំងបារាំងជាទៀងទាត់ ជាពិសេសភេសជ្ជៈពីទំពាំងបារាំង ៣ ដងក្នុងមួយថ្ងៃ។
- ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម
- ជួយបង្កើនមុខងារថ្លើម ជាពិសេសបន្សាប និងបណ្តេញជាតិពុលពីថ្លើមបានយ៉ាងមានប្រសិទ្ធភាព
- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារ និងប្រឆាំងនឹងមេរោគមហារីកផ្សេងៗ
- ទប់ស្កាត់បញ្ហាភ្នែកផ្សេងៗ ដូចជាជំងឺភ្នែកឡើងបាយជាដើម
- សម្រាប់ស្ត្រីមានផ្ទៃពោះ សារធាតុរ៉ែសំខាន់ៗ និងជាតិកាល់ស្យូមនៅក្នុងទំពាំងបារាំងអាចជួយកាត់បន្ថយពិការភាព និងទម្ងន់មិនគ្រប់ខែរបស់ទារកក្នុងផ្ទៃ។ លើសពីនេះថែមទាំងជួយធ្វើឱ្យបរិមាណទឹកភ្លោះមានតុល្យភាពផងដែរ។
- ជួយបង្កើនទឹកនោម និងធ្វើឱ្យមុខងាររបស់តម្រងនោម  ប្លោកនោមដំណើរការបានល្អ ដែលអាចបន្ថយហានិភ័យនៃការកើតជំងឺទាក់ទងនឹងរលាកតម្រងនោម ថ្លើម និងក្រលៀនជាដើម។  

ទំពាំងបារាំង ​និងភេសជ្ជៈពីទំពាំងបារាំងមានសារធាតុបំប៉នសំខាន់ៗច្រើនមុខវាជាបន្លែដែលជំនួយសុខភាពបានច្រើនមុខ ជាពិសេសសុខភាពតម្រងនោម និងថ្លើមតែម្តង

#  របៀប និងការប្រើប្រាស់បន្លែ « ទំពាំងបារាំង»

ដោយសារតែគុណសម្បត្តិរបស់ទំពាំងបារាំងល្អលើសលប់ទាំងនេះហើយបានជាអ្នកគួរតែទទួលទានបន្លែទំពាំងបារាំងនេះឱ្យបានទៀងទាត់ ទាំងការយកមកចម្អិនទទួលទានជាម្ហូប សម្ល ឆា ជាដើម។ ជាពិសេសថែមទាំងអាចយកមកធ្វើភេសជ្ជៈដែលមានឱជារសឆ្ងាញ់ពិសាទៀតផង។

អ្នកគួរតែទទួលទានបន្លែទំពាំងបារាំងនេះឱ្យបានទៀងទាត់ ទាំងការយកមកចម្អិនទទួលទានជាម្ហូប សម្ល ឆា ជាដើម

នេះជាវិធីងាយៗក្នុងការផលិតភេសជ្ជៈពី « ទំពាំងបារាំង »
គ្រឿងផ្សំ
- ទំពាំងបារាំង ៥ដើម
- ផ្លែប៉ោមក្រហម ឬបៃតង ១ទៅ ២ផ្លែ (គួរប្រើប្រាស់ប៉ោមពណ៌បៃតងល្អជាង)
- ផ្លែត្រសក់ ១ផ្លែទំហំល្មម 

គ្រឿងផ្សំក្នុងការផលិតភេសជ្ជៈពីទឹកទំពាំងបារាំង

ការអនុវត្ត៖ ងាយៗគ្រាន់តែយកគ្រឿងផ្សំខាងលើចិតសម្បក លាងទឹកឱ្យបានស្អាត និងហាន់ជាចំណិតល្មម រួចក្រឡុកបញ្ចូលគ្នា។ អ្នកគួរតែទទួលទានភេសជ្ជៈមួយនេះយ៉ាងហោចម្តងក្នុងមួយសប្តាហ៍ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពអាចជួយលាងសម្អាងតម្រងនោម ក្រលៀន និងថ្លើមរបស់អ្នកបានល្អ៕ 

ងាយៗគ្រាន់តែយកគ្រឿងផ្សំខាងលើចិតចម្បក និងហាន់ជាចំណិតល្មម រួចក្រឡុកបញ្ចូលគ្នា។ អ្នកគួរតែទទួលទានភេសជ្ជៈមួយនេះយ៉ាងហោចម្តងក្នុងមួយសប្តាហ៍ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពអាចជួយលាងសម្អាងតម្រងនោម គ្រលៀន និងថ្លើមរបស់អ្នកបានល្អ
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger