ខេត្តរតនគិរី៖ ស្ត្រីជនជាតិព្រៅម្នាក់ ខូចចិត្តនឹងស្នេហាដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯង កាលពីវេលាម៉ោង៣ ប្រលឹមឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិផាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
អធិការងទទួលបន្ទុកព្រហ្មទណ្ឌស្រុកតាវែងលោក ធួន សូរីយា បានឲ្យភ្នំពេញថ្មី ដឹងនៅល្ងាចថ្ងៃទី១១ខែវិច្ឆិកានេះថា ស្ត្រីរងគ្រោះមានឈ្មោះ ប្រឡង កាណែ អាយុ១៨ឆ្នាំជនជាតិព្រៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការងបានបន្តទៀតថា ស្ត្រីរងគ្រោះបានយកខ្សែអង្រឹងចង.កនៅលើផ្ទះជាប់នឹងឆ្នឹម។
លោកអធិការងបានបន្ថែមទៀតថា មូលហេតុ ដោយសារស្ត្រីរងគ្រោះបានតេទៅមិត្តប្រុសបាននិយាយថា អាញ់ឈប់ស្រលាញ់ហើយ ហើយស្ត្រីរងគ្រោះបានប្រគល់ប្រាណជាមួយប្រុសនោះអស់រយ:ពេល៨ខែកន្លងមកហើយ ប៉ុន្តែគេមិនយកធ្វើជាប្រពន្ធឡើយ ខូចចិត្តនឹងខ្លួនឯងដែលខំស្រលាញ់គេ ប៉ុន្តែគេមិនស្រលាញ់ទៅវិញ ខូចចិត្តនឹងប្រុសព្រាន់លង់ប្រាណអស់ព្រំចារីត្រូវបញ្ចប់ជីវិតដោយខ្លួនឯង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនឹងធ្វើកោសល្យវិច្ឆ័យសាកសពឃើញថា ពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសពសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិច៕

ប្រភព៖ ភ្នំពេញថ្មី
0 comments:
Post a Comment