loading...
Home » , » ថ្លើមធំមែន! ជនសង្ស័យម្នាក់កាន់កាំភ្លើងខ្លី១ដើម ចូលប្លន់ក្នុងកាស៊ីណូ «ថ្មពេជ្យ» ត្រូវសន្តិសុខព្រួតចាប់បាន វាយទ្រោមខ្លួនប្រគល់ឲ្យនគរបាល
(កណ្ដាល)៖ ជនសង្ស័យម្នាក់កាន់កាំភ្លើងខ្លី១ដើម ចូលទៅភ្ជង់ប្លន់ក្នុងកាស៊ីណូ «ថ្មពេជ្យ» ត្រូវសន្តិសុខកាស៊ីណូ នាំគ្នាព្រួតចាប់បានវាយទ្រោមខ្លួន រួចប្រគល់ឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់ កាលពីម៉ោងជិត១យប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងកាស៊ីណូ ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ អ៊ុ សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការ ក្រៅនិងបច្ចេកទេស រស់នៅសង្កាត់សែនសុខ ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អៀង​ សុងទ្រី ភេទប្រុស​ អាយុ២៥ឆ្នាំ ជាតំណាងឲ្យភាគីកាស៊ីណូ ស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃុំកើតហេតុខាងលើ។
នគរបាល បានបន្តទៀតថា មុនពេលកើតហេតុបុគ្គលិកកាស៊ីណូ កំពុងតែរៀបចំទុកដាក់សម្ភារលុយកាក់​ក្រោយពេលអស់ភ្ញៀវ​ ក៏ស្រាប់តែជនសង្ស័យ បានកាន់កាំភ្លើងខ្លី១ដើម ដើរសំដៅចូលមកក្នុងបន្ទប់​សង្វៀនកាស៊ីណូ ហើយស្រែកថា «នៅឲ្យស្ងៀម» ភ្លាមនោះបុគ្គលិក និង​សន្ដិសុខកាស៊ីណូ បានឃើញហើយក៏ស្រែកថា «ហ្អែងកុំចូលមក»។
តែភ្លាមនោះ ជនសង្ស័យ ក៏បានលើកកាំភ្លើងឡើងភ្ជុងសំដៅមក បុគ្គលិកនិងសន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ទើបកើត មានការប្រទុះសារ៉ាយ ប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ភ្លាមនោះកម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ រួចទទួលជនសង្ស័យមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕






Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger