loading...
Home » » ទម្លាប់អាក្រក់ នៃការគេងរាល់ថ្ងៃរបស់អ្នក ដែលគួរតែចៀសវាង!!!!
ដើម្បីធ្វើឲ្យដំណេករបស់អ្នកស្កប់ស្កល់ គឺវាពិតជាសំខាន់ណាស់សម្រាប់រាងកាយក៏ដូចជាអារម្មណ៍របស់អ្នក និងដើម្បីទទួលបានសុខភាពរាងកាយ កម្លាំងនៅក្នុងការបំពេញការងារផ្សេងៗបន្តទៀត។ អ្វីទាំងអស់នេះវាពឹងផ្អែកទៅលើសកម្មភាព ការទទួលទាន និងរបៀបនៃសកម្មភាពរបស់អ្នក ជាពិសេសនោះគឺក្នុងរយៈមុនពេលចូលគេង ឬឥរិយាបថនៃការគេងរបស់អ្នកជាប្រចាំថ្ងៃ។ ដូចនេះអ្នកគួរតែអានចំណុចទាំង១២នេះដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងបញ្ហានេះទាំងអស់គ្នា។
១.កុំចូលគេងជាមួយនឹងជើងសើម ឬត្រជាក់
ធ្វើឲ្យជើងរបស់អ្នកកក់ក្តៅគ្រប់ពេលមុនពេលចូលគេង 
រូបភាពតំណាង
២.ត្រូវមានទម្លាប់នៅក្នុងការចូលគេង
បង្កើតទម្លាប់មុនពេលចូលគេងដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នកនៅមុនពេលដល់ម៉ោងដែលត្រូវគេងដូចជាមុនពេលចូលគេងអ្នកត្រូវនិទានរឿង ឬធ្វើអ្វីផ្សេងៗ ដុសធ្មេញ និងលាងសម្អាតផ្ទៃមុខជាដើម-ល-។
អ្នកគួរមានទម្លាប់របស់ខ្លួនឯង
៣.ចៀសវាងការញុំាកាហ្វេមុនពេលចូលគេង៤ម៉ោង
ជាតិកាហ្វេអ៊ីនគឺវាពិតជាមិនល្អនៃការគេងនោះទេ ហើយវាធ្វើឲ្យអ្នកគេងមិនលក់ទៀតផង។
មិនត្រូវទទួលទានកាហ្វេមុនពេលចូលគេង
៤.ចៀសវាងប្រកាន់ខ្ជាប់ទម្លាប់នៃការគេង
អ្នកជំនាញបានណែនាំឲ្យគេងផ្អៀងទៅខាងឆ្វេងដែលល្អប្រសើរសម្រាប់សុខភាពរាងកាយនៅក្នុងការសម្រាក។
រូបភាពតំណាង
៥.ទុកដាក់របស់ប្រើប្រាស់ និងវត្ថុអេឡិចត្រូនិចឲ្យឆ្ងាយពីខ្លួន
ការលេងទូរស័ព្ទ ឬឧបករណ៏អេឡិចត្រូនិចផ្សេងៗ មុនពេលចូលគេងអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំខពីព្រោះពន្លឺដែលបញ្ចេញពីអេក្រង់ការពារខួរក្បាលមិនឲ្យអ្នកគេងលក់។ 
គួរដាក់របស់ទំាងនេះឲ្យឆ្ងាយពីខ្លួន
៦.តើជឿទេ! ចៀសវាការអានសៀវភៅដែលល្អ
អានសៀវភៅមុនពេលចូលគេងត្រូវបានគេដឹងថាគឺជាមធ្យោបាយមួយដែលធ្វើឲ្យអ្នកភ្ញាក់ដឹងខ្លួនរយៈពេលយូរ។ 
រូបភាពតំណាង
៧.ចៀសវាងនាឡិកាឬវត្ថុផ្សេងទៀតដែលមានពន្លឺ
ពន្លឺឬអ្វីផ្សេងទៀតដែលវាមើលទៅដូចជាភ្លឺគឺអាចទាញយកការចាប់អារម្មណ៍ពីអ្នក និងអាចរំខានដល់ដំណេករបស់អ្នកដែលធ្វើឲ្យពេលព្រឹកអ្នកមិនចង់ក្រោកពីដំណេក។ 
រូបភាពតំណាង
៨.កុំទទួលទានវត្ថុរាវនៅមុនពេលចូលគេង១ម៉ោង
ការទទួលទានវត្ថុរាវមុនពេលចូលគេងវាអាចឲ្យអ្នកចូលបន្ទប់ទឹកញឹកញាប់ដែលវានឹងរំខានការគេងរបស់អ្នក និងគេងមិនស្កប់ស្កល់។ 
រូបភាពតំណាង
៩.ចៀសវាងការគេងនៅពេលរសៀល
ការគេងនៅពេលថ្ងៃរសៀលគឺធ្វើឲ្យអ្នកមានអារម្មណ៍ថាបានសម្រាកយូរ ឬឆ្អែតគ្រប់គ្រាន់ ហើយរាងកាយរបស់អ្នកក៏មិនត្រូវការការគេងទៀតដែរ។ ម្យ៉ាងទៀតការគេងនៅពេលថ្ងៃវាក៏ធ្វើឲ្យអ្នកផ្លាស់ប្តូរពេលវេលានៃការគេង ឬផ្លាស់ប្តូរទម្លាប់របស់អ្នកទៀតផងដូចនេះអ្នកគួរតែចៀសវាង។
មិនត្រូវគេងថ្ងៃ
១០.កុំគេងនៅលើពូកដែលមានគុណភាពមិនល្អ
ការគេងនៅលើពូកដែលមានគុណភាពល្អគឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណេកដល់ល្អនៅពេលរាត្រី ពីព្រោះថានៅពេលភ្ញាក់ពីគេងអ្នកនឹងមានអារម្មណ៍ថាសម្រាកបានគ្រប់គ្រាន់ និងមានកម្លាំង។
អ្នកគួរជ្រើសរើសពូកដែលមានគុណភាព
១១.កុំញុំាអាហារមុនពេលចូលគេង ២ម៉ោង
នៅពេលដែលអ្នកគេងទាំងដែលអ្នកញុំាអាហារឆ្អែតនោះ អ្នកនឹងមិនងងុយគេងនោះទេពីព្រោះដំណើរការនៃការរំលាយអាហារនឹងធ្វើអោយអ្នកភ្ញាក់។
សកម្មភាពនៃការញុំាអាហារមុនពេលចូលគេង
១២.ចៀសវាងការធ្វើលំហាត់ប្រាណមុនពេលចូលគេង៣ម៉ោង
នៅពេលដែលអ្នកធ្វើលំហាត់ប្រាណនោះរាងកាយរបស់អ្នកបំពេញជាមួយនឹងអាដ្រេណាលីន(វាជាក្រពេញដែលធ្វើឲ្យរាងកាយមានភាពសា្វហាប់ និងរឹងមាំសម្រាប់ត្រៀមប្រយុទ្ធទៅនឹងសកម្មភាពណាមួយរបស់រាងកាយ) នោះជាហេតុផលដែលអ្នកមិនអាចចូលគេងបានយ៉ាងលឿននោះទេ។
រូបភាពតំណាង
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger