loading...
Home » , » អាហារទាំងនេះមានឥទ្ធិពលក្នុងការបង្កើនមេជីវិតឈ្មោលរបស់បុរស
តើអ្នកដឹងទេថាមានបុរសជាង៩០% ដែលពុំមានលទ្ធភាពមានកូន ដោយសារតែមេជីវិតឈ្មោលទាប ឬមេជីវិតឈ្មោល ពុំមានលទ្ធភាពនៅក្នុងការបង្កកំណើត? 























មេជីវិតឈ្មោល
ដោយឡែកមានវិធីជាច្រើនដែលអ្នកអាចបង្កើនបរិមាណមេជីវិតឈ្មោលរបស់បុរសបាន ហើយវិធីដែលល្អបំផុតនោះគឺរបបអាហារ ដែលវាជួយបង្កើនកម្រិតសមត្ថភាពនៅក្នុងការបង្កើនចំនួនមេជីវិតឈ្មោល ក៏ដូចជាបង្កើនឲ្យមេជីវិតឈ្មោលមានសមត្ថភាពធ្វើចលនាក្នុងការបង្កកំណើត។

១.សូកូឡាខ្មៅ

សូកូឡាខ្មៅគឺផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយនឹងផ្ទុកL-Arginine HCL ដែលជាអាមីណូអាស៊ីត មានផ្ទុកមេជីវិតឈ្មោល និងទឹកកាមទេ្វដង។ ម្យ៉ាងទៀតL-Arginine HCL ត្រូវបានគេដឹងផងដែរថាវាជួយធ្វើឲ្យប្រសើរឡើងក្នុងការធ្វើឲ្យសរសៃឈាមរីកលូតលាស់ ដែលបង្កើនលំហូរឈាមដល់សរីរាង្គបន្តពូជបុរស។
សូកូឡាខ្មៅ

២.ស៊ុត

ស៊ុតត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អក្នុងការបង្កើនចំនួនមេជីវិតឈ្មោល ក៏ដូចជាបង្កើនសមត្ថភាពរបស់មេជីវិតឈ្មោល នៅក្នុងការបង្កកំនើត។ ហើយការទទួលទានសារធាតុចិញ្ចឹមនេះជួយក្នុងការផលិតមេជីវិតឈ្មោលដ៏រឹងមាំ និងមានសុខភាពល្អដែលមានសារៈសំខាន់ចំពោះការមានកូន។ 
ស៊ុត

៣.ស្ពៃ(spinach)

ស្ពៃspinach ឬអាចហៅថាស្ពៃខ្មៅ និងប្រភេទបន្លែបៃតងផ្សេងៗទៀតគឺសម្បូរវីតាមីនដូចជាអាស៊ីតហ្វូលិក(folic acid) ដែលមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍមេជីវិតឈ្មោល ដែលមានសុខភាពល្អ។  
ស្ពៃខ្មៅ

៤.ផ្លែចេក

ផ្លែចេកគឺសម្បូរទៅដោយវីតាមីនA, វីតាមីនB1 និងវីតាមីនC ដែលជួយឲ្យរាងកាយផលិតមេជីវិតឈ្មោល ដែលមានសុខភាពល្អ ក៏ដូចជាបង្កើនការផលិតមេជីវិតឈ្មោលផងដែរ។ ម្យ៉ាងទៀតវាក៏មាននូវអង់ស៊ីមដ៏កម្រមួយហៅថា Bromelain ដែលជួយប្រឆាំងការរលាក និងបង្កើនចំនួនមេជីវិតឈ្មោល។ 
ផ្លែចេក

៥.គ្រាប់ល្ពៅ

ប្រភេទគ្រាប់នេះមានផ្ទុកកម្រិតសង្ក័សី ដែលបង្កើនចំនួនអរម៉ូនភេទបុរសតេស្តូស្តេរ៉ូន និងបង្កើនមេជីវិតឈ្មោលផងដែរ។ គ្រាប់ល្ពៅក៏មានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជុំរុញឲ្យលំហូរឈាម ទៅសរីរាង្គបន្តពូជបុរស និងបំពេញមុខងាររបស់វាបានល្អប្រសើរ។
គ្រាប់ល្ពៅ

៦.ខាត់ណាខៀវ

អាហារប្រភេទនេះវាពោរពេញទៅដោយអាស៊ីតហ្វូលិក(Folic acid)។ ហើយអាស៊ីតហ្វូលិកនេះវាត្រូវបានគេស្គាល់ថាជាវីតាមីន B9 ដែលធ្វើឲ្យស្រ្តីមានផ្ទៃពោះ និងត្រូវបានគេទទួលស្គាល់ទៀតថា វាមានសារៈសំខាន់ចំពោះការមានកូនរបស់បុរស។  
ផ្កាខាត់ណា

៧.ខ្ទឹមស

ខ្ទឹមស មានផ្ទុកសារធាតុគីមីដែលគេហៅថាallicin ដែលវាជួយបង្កើនលំហូរឈាមនៅក្នុងខ្លួន។ មួយវិញទៀតនោះខ្ទឹមស ក៏ផ្តល់ឲ្យរាងកាយនូវជាតិ selenium និងវីតាមីនB6 ដែលវាទទួលខុសត្រូវចំពោះយន្តការនៃការផលិតមេជីវិតឈ្មោល ដែលមានសុខភាពល្អ។ 
ខ្ទឹមស

៨.ផ្លែទទឹម

ផ្លែទទឹមសំបូរទៅដោយអង់ទីអុកស៊ីដង់ដែលគេរកឃើញនៅក្នុងមេជីវិតឈ្មោលឈ្មោះថាmalondialdehyde នៅក្នុងការជួយកាត់បន្ថយសារធាតុគីមី ដែលបំផ្លាញមេជីវិតឈ្មោល។ ម្យ៉ាងទៀតការទទួលទានទឹកផ្លែទទឹម អាចជួយឲ្យរាងកាយកម្ចាត់រ៉ាឌីកាល់សេរី និងជួយបង្កើនសមត្ថភាពមេជីវិតឈ្មោលបានទៀតផង។ 
ផ្លែទទឹម

៩.គ្រាប់ធញ្ញជាតិ(walnuts)

វាមានផ្ទុក arginine ដែលបង្កើនការផលិតមេជីវិតឈ្មោល និងបង្កើនបរិមាណទឹកកាមផងដែរ។ ហើយវាកិ៏មានអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយបង្កើនលំហូរឈាមទៅសរីរាង្គបន្តពូជរបស់បុរស និងបង្កើនមេជីវិតឈ្មោលទៀតផង។ 
រូបភាពនៃគ្រាប់Walnuts
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger