loading...
Home » , » ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​នៅ​តំបន់​អង្គរ​កើន​ឡើង​ក្នុង​អំឡុង​ពេល​១០​ខែ​ឆ្នាំ​២០១៧


ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ មាន​ចំនួន​ជិត ​២​លាន​នាក់ ក្នុង​អំឡុង​ពេល​ ១០​ខែ ​ឆ្នាំ​២០១៧ គឺ​កើនឡើង ១២% បើ​ប្រៀបធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦។
សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា ប្រាក់ចំណូល​សរុប​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា គឺ​មាន​ចំនួន​ជាង ៨៤​លាន​ដុល្លារ ចាប់​ពី​ខែ​មករា ដល់​ខែតុលា ហើយ​ប្រាក់ចំណូល​នេះ កើន​ឡើង​ដល់​ទៅ ៧១% បើ​ប្រៀបធៀប​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ប្រាក់ចំណូល​ដែល​កើនឡើង​ខ្លាំង​នេះ គឺ​ដោយសារ​ការដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា។ ភ្ញៀវ​ទេសចរ​បរទេស ភាគច្រើន​ជា​ជនជាតិ​ចិន កូរ៉េខាងត្បូង និង​ជនជាតិ​អាមេរិកាំង។
តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បច្ចុប្បន្ន​គឺ ​៣៧​ដុល្លារ​សម្រាប់​មួយថ្ងៃ ៦២​ដុល្លារ សម្រាប់​រយៈពេល ​៣​ថ្ងៃ។ ចំណែក​សំបុត្រ​ចូល​ទស្សនា​រយៈពេល​មួយ​សប្តាហ៍​វិញ គឺ​តម្លៃ ៧២​ដុល្លារ​អាមេរិក៕
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger