ហ្វីលីពីន ៖ នៅថ្ងៃអង្គារនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសហ្វីលីពីនបានដុតទង់ជាតិអាមេរិកមួយផ្ទាំងធំក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់ទីនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១។
រដ្ឋាភិបាលអាមេរិកនិងហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារនេះថា លោក ត្រាំ និងប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានព្រមព្រៀងគ្នាដើម្បីបន្តបញ្ជ្រាបរបៀបវារៈសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់គេក្នុងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២នៅក្នុងទីក្រុងម៉ានីលកាលពីថ្ងៃចន្ទ។
ដោយឡែកអ្នកនាំពាក្យសេតវិមានមិនបាននិយាយទេថា តើលោក ត្រាំ បានរិះគន់ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ ដែលបានសម្លាប់មនុស្សជិត៤ពាន់នាក់នោះឬក៏អត់នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២។ ប៉ុន្តែអ្នកនាំពាក្យឲ្យលោក ឌូតឺទេ បាននិយាយថា មិនមានការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងការសម្លាប់ក្រៅប្រព័ន្ធតុលាការនោះឡើយ៕
0 comments:
Post a Comment