ភ្នំពេញ៖ លោកយាយ ចាន់ ស៊ីផាន់ ដែលជាតារាសម្តែងជើងចាស់ បានទទួលមរណៈភាពហើយនៅជន្មាយុ៩៣ឆ្នាំ កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា នៅវេលាម៉ោង៤រសៀល ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារនៃសព។
ជាការពិតណាស់ តារាកំប្លែងភ្នែកតូច នាយកុយ និងនាយក្រឹម អ្នកទាំងពីរគឺជាមនុស្ស ដែលលោកយាយបានចង់ជួបនៅដង្ហើមចុងក្រោយនោះ នៅក្នុងនោះ គឺនាយកុយ បានសម្រេចបំណងរបស់គាត់ និងសួរសុខទុក្ខគាត់ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ដំណឹងដែលបានថាលោកយាយទទួលមរណៈភាព បានដឹងដល់ តារាកំប្លែងល្បីឈ្មោះទាំង២រូប នាយកុយ និងនាយក្រឹម ប្រញាប់មកពិធីបុណ្យ ដោយទឹកមុខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដែលបាត់បង់លោកយាយបែបនេះ។
ផ្អែកតាមហ្វេកប៊ុករបស់ តារាកំប្លែងនាយកុយ បានសរសេរទាំងក្រៀមក្រំថា៖ «ថ្ងៃមុនបានជួបម៉ែផាន់ នៅមន្ទីពេទ្យសូវៀត ឥលូវមកជួបម៉ែផាន់គាត់បានលាចាកលោកនេះហើយ សូមម៉ែទៅឲ្យបានសុខចុះ»។
យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនពិតជាកោតសរសើរ ទៅដល់ទឹកចិត្តរបស់លោកមែនទែន ដែលមិនភ្លេចតារាសម្តែងជើងចាស់ម្នាក់នេះ ទោះបីជាលោកយាយបានចាកឆ្ងាយពីលោកនេះក៏ពិតមែន៕











0 comments:
Post a Comment