សុខភាព៖ ជាការពិតណាស់ យើងទាំងអស់គ្នាតែងតែត្អូញត្អែរអំពីការឈឺចាប់ខ្នង។ ហើយមនុស្សភាគច្រើនហើយ ស្ទើរតែគ្រប់គ្នាទាំងអស់ តែងតែបន្ទោសទៅលើការអង្គុយ រយៈពេលយូរជាង៨ម៉ោងក្នុងមួយថ្ងៃ ទើបបណ្តាលឲ្យឈឺខ្នងបែបនេះ។ ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យឈឺខ្នងដែលអ្នកប្រហែលជាមិនដឹង ក្រៅពីអង្គុយលើតុនោះគឺថាមានទម្លាប់ជាច្រើន ដែលអាចបង្កឲ្យអ្នកមានបញ្ហាជាមួយនឹងខ្នងរបស់អ្នក។
ដូច្នេះខាងក្រោមនេះគឺជារឿងដ៏សាមញ្ញទាំង៧ ដែលអ្នកអាចធ្វើបានដើម្បីកែតំរូវឥរិយាបថរបស់អ្នក ក៏ដូចជាដោះស្រាយបញ្ហាការឈឺចាប់ខ្នងនេះ៖
១.ប្រើប្រាស់ពូកដែលរឹងមាំ និងហាប់ណែនល្អ
ការប្រើប្រាស់ពូកដែលល្អគឺជាផ្នែកមួយដែលជួយឲ្យឆ្អឹងទ្រនុងខ្នងរបស់អ្នករាប់គ្នាតាមលក្ខណៈធម្មជាតិបានល្អ និងមិនធ្វើឲ្យមានការឈឺចាប់ខ្នង។ ដូចនេះពូកដែលទន់ហើយជ្រាយគឺមិនល្អទេ ព្រោះវាធ្វើឲ្យទម្ងន់របស់អ្នកផ្លាស់ប្តូរ និងមិនទ្រទ្រង់ឆ្អឹងខ្នងរបស់អ្នកនោះទេ។ ម្យ៉ាងទៀតអ្នកគួរតែផ្លាស់ប្តូរពូករបស់អ្នកជារៀងរាល់៨ឆ្នាំម្តង។

២.ប្រើកាតាបតូចល្មម និងស្រាល
ការស្ពាយកាតាបនៅនឹងស្មា គឺជាកត្តាអវិជ្ជមានធំមួយដែលប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក។ ហេតុនេះការជ្រើសរើសកាតាបតូចគឺជាជម្រើសដ៏ល្អបំផុត។

៣.ការពាក់ស្បែកជើងកែង
ការពាក់ស្បែកជើងកែងខ្ពស់អាចបណ្តាលឲ្យខ្នងរបស់អ្នកឈឺ ពីព្រោះនៅពេលអ្នកពាក់វាដើរនោះ វាធ្វើឲ្យទម្ងន់របស់អ្នកមានការផ្លាស់ប្តូរ។ ដូច្នេះអ្នកគួរតែចៀសវាងការពាក់ស្បែកជើងដែលមានលក្ខណៈកែង ឬមានបាតកល់ខ្ពស់ ដើម្បីកុំឲ្យមានបញ្ហាឈឺខ្នងនេះកើតឡើងផងដែរ។

៤.ចំណាយពេលតិចតួចជាមួយទូរស័ព្ទដៃ
នៅពេលណាដែលអ្នកប្រើទូរស័ព្ទដៃ មិនថាពេលកំពុងលេងសារ ឬកំពុងលេងនៅលើបណ្តាញសង្គមនោះទេ គឺវាធ្វើឲ្យអ្នកប្រើកំលាំងខ្លាំងនៅត្រង់កញ្ចឹងកខណៈពេលអ្នកកំពុងឱនលេងវា ដែលបណ្តាលឲ្យមានសម្ពាធទៅលើឆ្អឹងទ្រនុងខ្នង។

៥.ទុកកាបូបលុយនៅក្នុងកាតាម
នៅក្នុងចំណុចនេះគឺត្រូវបានណែនាំសម្រាប់អ្នកដែលមានទម្លាប់ទុកកាបូបលុយនៅហោប៉ៅខាងក្រោយនៃខោ ឬខោខូវប៊យរបស់ពួកគេ។ ហើយការអង្គុយលើហោប៉ៅដែលដាក់កាបូបលុយប៉ោងសំពីងសំពោងបង្កើតឲ្យមានសម្ពាធលើសាច់ដុំខាងក្រោមឆ្អឹងទ្រនុងខ្នង។

៦.ការពាក់អាវទ្រនាប់កល់
ត្រូវប្រាកដថាអ្នកប្រើប្រាស់អាវទ្រនាប់បានត្រឹមត្រូវ។ ហើយការពាក់អាវទ្រនាប់ដែលមិនត្រូវទំហំ ឬមិនសមស្របអាចបណ្តាលឲ្យស្មា, ក, និងខ្នងរបស់អ្នកមានបញ្ហាក៏ដូចជាមានការឈឺចាប់ផងដែរ។

៧.ការធ្វើលំហាត់ប្រាណដែលមិនត្រឹមត្រូវ
ការធ្វើលំហាត់ប្រាណដោយគ្នានការណែនាំត្រឹមត្រូវ អាចបណ្តាលឲ្យអ្នកខូចសុខភាព។ សូមព្យាយាមពិភាក្សាជាមួយគ្រូបង្ហាត់ជាមុនសិន មុននឹងចាប់ផ្តើមហាត់ដើម្បីកំណត់ការធ្វើលំហាត់ប្រាណដ៏ល្អ សម្រាប់អ្នកក៏ដូចជាខ្នងរបស់អ្នកផងដែរ៕

0 comments:
Post a Comment