loading...
Home » » អាហារដែលល្អបំផុតទាំង៩ប្រភេទ សម្រាប់ខួរក្បាល
សុខភាព៖  តើអ្នកចង់ឲ្យខួរក្បាលរបស់អ្នកមានការចងចាំបានល្អឬទេ? ខាងក្រោមនេះគឺជាអាហារ ដែលមានអត្ថប្រយោជន៍ល្អសម្រាប់ខួរក្បាលរបស់អ្នក៖

១.ផ្លែត្រប់វែង

លោក Minh-Hai Tran ដែលជាអ្នកជំនាញផ្នែកចំណីអាហារនៅទីក្រុង Seattle បានណែនាំថា ផ្លែទ្រព្យសម្បូទៅដោយ antioxidants ដែលត្រូវបានគេហៅថា anthocyanins ដែលវាជួយក្នុងការបាត់បង់ការចងចាំ និងជាបន្លែជួយឲ្យខួរក្បាលមានសុខភាពល្អ។ 
ផ្លៃត្រប់

២.កាកាវ

ការទទួលទានសូកូឡាតិចតួច អាចផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាលភ្លាមៗ។ យោងតាមទស្សនាវដ្តីអន្តរជាតិមួយនៃ Medical Science បានចេញផ្សាយនៅឆ្នាំ២០១៤ ថាកាកាវ flavanols អាចជួយបង្កើនមុខងារសរសៃឈាមក្នុងខួរក្បាលរបស់អ្នកបាន។ 
កាកាវ

៣.CRUCIFEROUS VEGGIES

Cruciferous វាជាពពួកបន្លែដូចជាផ្កាខាត់ណា ផ្កាស្ពៃ(cauliflower) ពន្លកផ្កាស្ពៃ(Brussels sprouts) និង ស្ពៃក្តោប ដែលវាសំបូរទៅដោយសមាសធាតុស្ពានធ័រ ដែលអាចជួយការពារខួរក្បាលពីភាពតានតឹង ជារៀងរាល់ថ្ងៃបាន។ 
រូបភាពតំណាងCRUCIFEROUS VEGGIES

៤.ផ្លែ Berry

យោងតាមការសិក្សាតូចមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីរបស់ Agricultural and Food Chemistry ក្នុងឆ្នាំ២០១៤ បានបង្ហាញថាមនុស្សពេញ វ័យដែលមានផលប៉ះពាល់ផ្នែកខួរក្បាលកម្រិតស្រាលបានផឹកទឹក blueberry រយៈពេល១២សប្តាហ៍គឺអាចប្រសើរឡើងនៅក្នុងការធ្វើតេស្តឡើងវិញ។ ម្យ៉ាងទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានពណ៌ភ្លឺថ្លានៅក្នុងផ្លែឈើ អាចជួយបង្កើនសមត្ថភាពចងចាំ និងពន្យារពេលនៃជំងឺវង្វេង។ 
ផ្លែberry

៥.គ្រាប់ធញ្ញជាតិ

គ្រាប់ធញជាតិវាផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងសារធាតុសរសៃជាច្រើន ដែលធ្វើឲ្យពួកវាអាចរក្សាកម្រិតជាតិស្ករ ថាមពល និងភាពមានស្ថេរភាពខាងផ្លូវចិត្តបានល្អ។
រូបភាពតំណាង

៦.ត្រីដែលសម្បូរខ្លាញ់

ការជ្រើសរើសត្រីដែលសំបូរខ្លាញ់ដូចជាត្រី salmon sardines និង halibut អាចនាំមកនូវសុខភាពខួរក្បាលល្អ។ ម្យ៉ាងទៀតត្រីដែលមានខ្លាញ់ផ្ទុកទៅដោយអាស៊ីត omega-3 គឺចាំបាច់សម្រាប់មុខងារខួរក្បាលដ៏ល្អ។ 
ត្រីsalmon

៧.គ្រាប់ walnut

គ្រាប់ walnut សំបូរទៅដោយសមាសធាតុការពារខួរក្បាលដូចជា វីតាមីនE folate អាស៊ីតខ្លាញ់ omega-3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ 
គ្រាប់walnut

៨. LEGUMES

ពពួក LEGUMES មានដូចជាពពួកសណ្តែកខៀវ(split peas) សណ្តែក(lentils) និងសណ្តែកក្រហម(bean) គឺសំបូរទៅដោយជាតិសសៃប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយពួកវាជួយដល់ខួរក្បាលរបស់អ្នក ក្នុងការរក្សាភាពបិុនប្រសប់ និងរហ័សរហួន។ 
រូបភាពតំណាងLEGUMES

៩.តែបៃតង

ការទទួលទានតែបៃតងដែលមានកម្រិតស្ករធម្មតា ឬតិចតួចវាអាចជួយបង្កើនមុខងារដល់ខួរក្បាល។ ម្យ៉ាងទៀតវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេហៅថាcatechins ដែលអាចជួយការពារការយល់ដឹងផ្នែកបញ្ញា ហើយវាក៏មានផ្ទុកសារធាតុ amino-acid ដែលជួយកាត់បន្ថយការធុញថប់អារម្មណ៍ និងផលប៉ះពាល់ផ្សេងទៀត។ 
តែបៃតង
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger