សុខភាព៖ ការទទួលទានទឹកក្រូចឆ្មារសម្បកលឿង ដែលអ្នកអាចរកទិញបានយ៉ាងងាយនៅផ្សារទំនើបយកមកលាយជាមួយទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក ត្រូវបានមនុស្សភាគច្រើនដឹងថាមានប្រយោជន៍សម្រាប់តែការសម្រកទម្ងន់តែប៉ុណ្ណោះ តែការពិតទៅវាមិនមែនមានតែប៉ុណ្ណឹងទេ។ ទឹកក្រូចឆ្មារសម្បកលឿងត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធភាពអាចព្យាបាល និងការពារជំងឺជាច្រើនមុខស្ទើរតែមិនគួរឱ្យជឿ ដោយអ្នកគ្រាន់តែទទួលទានវាជារៀងរាល់ថ្ងៃ ជាពិសេសពេលព្រឹកជាប្រចាំតែប៉ុណ្ណោះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់មកតាមដានជំងឺមួយចំនួនដែលអាចកម្ចាត់ចោលស្ទើរគ្មានសល់ដោយសារឥទ្ធិពលទឹកក្រូចឆ្មារសម្បកលឿងមួយកែវនេះទាំងអស់គ្នា៖


គុណសម្បត្តិធំៗរបស់ទឹកក្រូចឆ្មារសម្បកលឿង
១. ទឹកក្រូចឆ្មារអាចជួយកាត់បន្ថយកម្រិតជាតិអាស៊ីតនៅក្នុងខ្លួនដែលបណ្តាលឱ្យកើតមុន។ បន្ថែមពីនេះអ្នកក៏អាចប្រើប្រាស់ក្រូចឆ្មារមួយចំណិតត្រដុសថ្នមៗលើផ្ទៃមុខដើម្បីសម្អាតជាតិកខ្វក់ និងកម្ចាត់បញ្ហាមុនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
២. ជាតិប៉ូតាស្យូមនៅក្នុងទឹកក្រូចឆ្មារសម្បកលឿងអាចជួយបង្កើនកម្រិតទឹកនោម ថែមទាំងអាចការពារការកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។
៣. ទឹកក្រូចឆ្មារថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំរាងកាយរឹងមាំមានលទ្ធភាពទប់ស្កាត់ពីការកើតជំងឺផ្សេងៗជាច្រើនមុខ។
៤. វីតាមីនជាច្រើនមុខ សារធាតុ Pectin និងជាតិកាកសសៃហ្វៃបឺ (Fiber) នៅក្នុងទឹកក្រូចឆ្មារសម្បកលឿងត្រូវបានគេដឹងថាអាចជួយដល់ការសម្រកទម្ងន់ ដោយធ្វើឱ្យអ្នកឆាប់ឆ្អែត និងមិនសូវឃ្លានចំណីអាហារ។ ម្យ៉ាងវិញទៀតថែមទាំងអាចជួយរំញោចទឹកប្រមាត់សម្រួលដល់ការរំលាយអាហារឱ្យលឿនជាងមុនបានផងដែរ។

៥. ទទួលទានទឹកក្រូចឆ្មារសម្បកលឿងអាចសម្រួលដល់បញ្ហាឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។
៦.វីតាមីន C នៅក្នុងក្រូចឆ្មារសម្បកលឿងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្ការ និងព្យាបាលមេរោគផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព។
៧. ស្ត្រីដែលរាំងរដូវ ឬហៅថាបាត់រដូវ គ្រាន់តែទទួលទានទឹកក្រូចឆ្មារសម្បកលឿងជាប្រចាំនឹងធ្វើឱ្យវដ្តរដូវដំណើរការជាធម្មតាត្រឹមតែរយៈពេល២សប្តាហ៍។
៨. ទឹកក្រូចឆ្មារសម្បកលឿងថែមទាំងអាចជួយធ្វើឱ្យក្រចករបស់អ្នកមានសភាពរឹងមាំ មិនងាយដាច់ផុយស្រួយ ឬបាក់ឡើយ។
៩. ទឹកក្រូចឆ្មារអាចការពារអ្នកពីអាការពុលចំណីអាហារបានផងដែរ។
១០. ការទទួលទានទឹកក្រូចឆ្មារសម្បកលឿងជាប្រចាំ ថែមទាំងហាត់យូហ្គាបន្ថែមអាចជួយធ្វើឱ្យសុខភាពអ្នកល្អ ចៀសវាងពីការឈឺចាប់ត្រង់ សន្លាក់ និងសាច់ដុំផងដែរ។

១១.ទឹកក្រូចឆ្មារសម្បកលឿងអាចកាត់បន្ថយអការរលាកនៅក្នុងខ្លួនដោយសារតែជាតិអាស៊ីតបានយ៉ាងប្រសើរ។
១២. ការទទួលទឹកក្រូចឆ្មារសម្បកលឿង១កែវ បន្ទាប់ពីអ្នកធ្វើការហាត់ប្រាណរួច អាចជួយបន្ធូរបន្ថយសាច់ដុំ និងធ្វើឱ្យរបួសរាងកាយបណ្តាលមកពីការហាត់ប្រាណបានប្រសើរឡើងផងដែរ។
១៣. ទឹកក្រូចឆ្មារសម្បកលឿងថែមទាំងអាចកាត់បន្ថយជាតិអាស៊ីតអ៊ុយរិច (Uric Acid ) ក្នុងខ្លួនដែលធ្វើឱ្យអ្នកមានបញ្ហារលាកសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ថែមទាំងអាចធ្វើការការពាររាងកាយពីការរលាក សន្លាក់ និងឈឺឆ្អឹងឆ្អែងបានផងដែរ៕

0 comments:
Post a Comment