loading...
Home » » សញ្ញាយល់សប្តិសម្ងាត់ទាំង១០ ដែលអ្នកនឹកស្មានមិនដល់!!?!!
ក្តីសុបិនវាតំណាងឲ្យហេតុការណ៏នៃវីវិតរបស់យើងដែលអាចវិភាគបានតាមវីធីច្រើនរាប់លាន ហើយអ្នកសុបិនតែម្នាក់គត់ដែលអាចរកឃើញស្ថានភាពអារម្មណ៍ពិតនៃការយល់សុបិននោះ។ ដោយឡែកយើងក្រលេកមើលការយល់សប្តិទាំងនេះវិញម្តងយ៉ាងណាដែរ!

១.ហោះហើរ

• ការយល់សុបិនអំពីការហោះហើរជាញឹកញាប់បង្ហាញពីរម្រូវការដើម្បីបំពេញក្តីស្រមៃ ថាតើអ្នកកំពុងទៅណា? តើអ្នកទៅដល់ទីនោះយ៉ាងដូចម្តេច? ទាំងនេះគឺជាអារម្មណ៍នៃសេរីភាព និងអាចសំរេចបានទៅតាមអ្វីដែលយើងមាន។
រូបភាពតំណាងការយល់សប្តិហោះហើរ

២.ទឹកធ្លាក់

• ជាទូទៅបង្ហាញអោយឃើញពីស្ថានភាពអារម្មណ៍នៃចិត្ត
• ទឹកតំណាងអោយភាពស្អាត និងបរិសុទ្ធ
• ជាប្រថ្នូលដ៏អស្ចារ្យ
• តំណាងឲ្យការចាប់ផ្តើមថ្មី និងបោះចោលរឿងចាស់
រូបភាពតំណាងការយល់សប្តិឃើញទឹកធ្លាក់

៣.ធ្មេញ

ការយល់សុបិនអំពីធ្មេញគឺជារឿងធម្មតា ហើយជាទូទៅគឺដោយសារតែមានភាពតានតឹងពីការងារថ្មី ការខ្លាចបាត់បង់ ខ្វះអំណាចនៅក្នុងការទំនាក់ទំនង ឬការកុហកដែលត្រូវបានលាក់ទុក ជាដើម។
រូបភាពតំណាងការយល់សប្តិឃើញធ្មេញ

៤.ស្លាប់

សុបិននៃការស្លាប់ជាញឹកញាប់វាជាសញ្ញាបញ្ចប់នៃអ្វីមួយ។ ម្យ៉ាងទៀតការសុបិនពីការស្លាប់ ឬជិតស្លាប់វាអាចជាទិដ្ឋភាពផ្លូវចិត្តនៃការធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងអារម្មណ៍។ ដោយឡែកវាក៏អាចជាការណែនាំពីមនុស្សជាទីស្រលាញ់ដែលបានស្លាប់ទៅ ហើយព្យាយាមផ្តល់កម្លាំងចិត្តតាមរយៈសុបិន។
រូបភាពតំណាងការយល់សប្តិឃើញស្លាប់

៥.មានផ្ទៃពោះ

• វាជាសញ្ញានៅក្នុងការរីកលូតលាស់ និងអភិវឌ្ឍដ៏សំខាន់
• ផ្តោតលើគម្រោងទៅអនាគត និងក្តីប្រាថ្នា
• នាំយកនូវគំនិតល្អៗសម្រាប់ការងារឬទំនាក់ទំទង
ប្រសិនបើអ្នកយល់សប្តិបែបនេះអ្នកគួរសួរខ្លួនអ្នកថា តើអ្នកកំពុងព្យាយាមបង្កើតអ្វី?
រូបភាពតំណាងការយល់សប្តិឃើញមានផ្ទៃពោះ

៦.ផ្ទះ

• ផ្ទះគឺតំណាងឱ្យខ្លួនឯង និងទិដ្ឋភាពផ្សេងគ្នានៃបុគ្គលិកលក្ខណៈ
• ផ្ទះគឺភាពសុខសុវត្ថិភាព និងភាពធ្វើឲ្យធូរស្បើយ
រូបភាពតំណាងការយល់សប្តិឃើញផ្ទះ

៧.ប្រាក់

• ការសុបិនអំពីលុយអាចឲ្យយើងភ្ញាក់ខ្លួនដូចជាការដឹងគុណ
• ការសុបិនពីលុយមានន័យថាសំណាង និងការធ្វើអោយខ្លួនយើងមានតម្លៃ
• ជាស្នូលនៃអារម្មណ៍រំភើបរបស់យើងចំពោះភាពសម្បូរបែប និងវិបុលភាព
រូបភាពតំណាងការយល់សប្តិឃើញលុយ

៨.ការផិតក្បត់

ជាសញ្ញានៃការប្រាថ្នាចំណង់ផ្លូវភេទ និងទាមទារអោយមានភាពជាក់លាក់ណាមួយ។ ហើយវាដូចជាការបោះបង់ និងការភ័យខ្លាចពីអ្វីមួយដូចជា ការបាត់បង់តម្លៃខ្លួនឯង និងការទទួលយកនូវទំនាក់ទំនងដែលមានបញ្ហាមួយដោយមិនដឹងខ្លួន។
រុបតំណាង

៩.ភ្លើង

ការយល់សប្តិអំពីភ្លើងវាអាចមានអត្ថន័យច្រើនទៅតាមបរិបទនៃសុបិននោះ
• វាជាសញ្ញាកំហឹងដែលនឹងបង្រ្កាប
• សុបិនមើលភ្លើងពីចំងាយមានន័យថាជានិមិត្តរូបនៃបំណងប្រាថ្នា និងការផ្លាស់ប្តូរ
• សុបិនកំពុងលេងភ្លើងនោះមានន័យថាអាចជាការព្រមានពីសកម្មភាពប្រថុយប្រថានណាមួយ
រូបភាពតំណាងការយល់សប្តិឃើញភ្លើង

១០.អាក្រាតកាយ

ការយល់សប្តិបែបនេះគឺជារឿងធម្មតាទេ ប៉ុន្តែវាអាចមានន័យថាការបាត់បង់ការគោរព ឬការទទួលយកនូវគុណវិបត្តិ និងភាពមិនល្អឥតខ្ចោះរបស់មនុស្សម្នាក់ៗ៕
រូបភាពតំណាងការយល់សប្តិអាក្រាតកាយ
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger