អ្នកស្រី Christina Tosi ម្ចាស់ហាងមួយកន្លែង បានចែករំលែកបទពិសោធន៍ និងនិយាយយ៉ាងម៉ឺងម៉ាត់ថា សម្បុរខ្មៅនៅលើសំបកចេក អាចជាក្រែមនំចេកបាន។ អ្នកស្រីបានបន្តទៀតថា ដើម្បីទទួលបានរសជាតិចេកដ៏ពេញនិយមច្រើនរសជាតិ គឺត្រូវទុកចេកឲ្យទុំកាន់តែខ្លាំង ឬទុកឲ្យកាន់តែខ្មៅកាន់តែល្អ។ ប៉ុន្តែអ្នកកុំខ្លាចសម្បុរចេកដែលខ្មៅបែបនេះអី ព្រោះវាអាចជាចេកដែលល្អបំផុតសម្រាប់ធ្វើនំបានល្អក៏ថាបាន។
អ្នកស្រីក៏បានចែករំលែកវិធីដែលល្អបំផុត ដើម្បីរក្សាចេកឲ្យនៅទុំហើយមានពណ៌ល្អបានយូរតាមដែលអាចធ្វើទៅបានដូចខាងក្រោម៖
#ត្រូវទិញចេកនៅពេលដែលវាមានពណ៌បៃតង ហើយទុកវាឲ្យនៅក្នុងសីតុណ្ហភាពធម្មតារហូតដល់វាទុំ
#មួយវិញទៀតកុំដាក់វានៅក្នុងថង់ ឬកន្លែងបិទជិត ព្រោះវានឹងធ្វើឲ្យចេកឆាប់ទុំ
#ប្រសិនបើអ្នកចង់ទុកវានៅក្នុងទូរទឹកកក គឺត្រូវចាំរហូតវាមានពណ៌ស្រគៀល ឬទុំល្មមទើបដាក់វា ប៉ុន្តែនៅពេលដែលអ្នកបានដាក់វាហើយ អ្នកមានពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ព្រោះវានឹងឆាប់ប្រែទៅជាពណ៌ខ្មៅ ហើយជ្រាយ។
ចំណាំ៖ អ្នកត្រូវដឹងថាការទទួលទានចេកដែលមានពណ៌ខ្មៅដូចនេះ វាមិនមានបញ្ហាអ្វីនោះទេ តែគ្រាន់តែវាមានសម្បុរពិបាកមើលបន្តិច៕


0 comments:
Post a Comment