loading...
Home » » ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
ជាការពិតណាស់ភាពស្រស់ស្អាតខាងក្រៅគឺជារឿងមួយដល់សំខាន់ សម្រាប់មនុស្សស្រីនៅក្នុងការឆក់យកការចាប់អារម្មណ៍ពីមនុស្សប្រុស។ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យមនុស្សប្រុសធ្លាក់ក្នុងអន្លង់ស្នេហ៍ និងចង់បង្កើតទំនាក់ទំនងស្នេហាយូរអង្វែងបាននោះទេ ហើយខាងក្រោមនេះជាគន្លឹះដ៏សំខាន់បំផុតជាជាងរូបសម្រស់ទៅទៀត។

 ការញញឹម

ញញឹមមិនត្រឹមតែធ្វើឲ្យមនុស្សស្រីស្អាតគួរឲ្យស្រលាញ់នោះទេ ថែមទាំងធ្វើឲ្យមនុស្សនប្រុសមានអារម្មណ៍ល្អជាមួយខ្លួនគេទៀតផង។
មនុស្សស្រីពេលញញឹមគឺស្អាតបំផុត

 ពូកែចម្អិនម្ហូប

វាជាមធ្យោបាយតែមួយដែលល្អបំផុត ដើម្បីយកឈ្នះបេះដូងបុរសបានផងដែរ។
មនុស្សស្រីគ្រប់រូបត្រូវចេះចម្អិនម្ហូប

 ចូលចិត្តប្រឡែងលេង

កុំធ្វើជាមនុស្សនឹងធឹងពេកអី ពេលខ្លះជាពេលដែលសំខាន់ណាស់ ដើម្បីបង្កើតភាពរីករាយ។
សកម្មភាពរីករាយ

 សក់វែង

មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្សស្រីសក់វែង។
រូបតំណាង

 ការយកចិត្តទុកដាក់

មនុស្សទាំងអស់ចង់់ឲ្យនារីរបស់គាត់ក្លាយជាម្តាយដ៏គួរឲ្យស្រលាញ់ម្នាក់ សម្រាប់ពួកគាត់នៅពេលដែលមានអារម្មណ៍ថាអស់សង្ឃឹម។
ការយកចិត្តទុកដាក់វាពិតជាសំខាន់សម្រាប់ដៃគូរ

 សម្រស់ធម្មជាតិ និងធ្វើអ្វីជារបស់ខ្លួន

មនុស្សស្រីពិតបា្រកដនឹងមិនព្យាយាមធ្វើអ្វីឲ្យដូចនរណាម្នាក់នោះទេ ឬក៏ការធ្វើអ្វីមួយដែលមិនមែនជាធាតុពិតរបស់ខ្លួន។
ភាពស្រស់ស្អាតមិនស្ថិតលើការមើលឃើញត្រឺមតែខាងក្រៅនោះទេ

 ត្រគាកធំ

វាទាក់ទងទៅនឹងការផ្តល់កំណើតពីព្រោះមនុស្សស្រីដែលមានត្រគាកធំ អាចផ្តល់កំណើតកូនឲ្យមានសុខភាពល្អ និងមានភាពឆ្លាតវៃ។
រូបភាពតំណាង

 ចិត្តល្អ

មានតែមនុស្សស្រីចិត្តល្អទេដែលចេះយកចិត្តទុកដាក់ និងជួយលើកទឹកចិត្តពេលគាត់ត្រូវការ។
រូបភាពតំណាង

 មានអ្វីជារបស់ខ្លួន

មនុស្សស្រីគួរតែមានភាពចាប់អារម្មណ៍នឹងពេញចិត្តទៅលើអ្វីដែលជារបស់ខ្លួនឯង ក៏ដូចជារបស់ដៃគូ។

 សំលេងពិរោះ

វាធ្វើឲ្យមនុស្សស្រីកាន់តែស្រស់ស្អាត។ 
រូបភាពតំណាង

 ជាមនុស្សងាយសម្របសម្រួល

មនុស្សដែលគិតថាអ្វីដែលពួកគេធ្វើតែងតែត្រូវ គឺពិតជាពិបាកនិយាយគ្នាណាស់។

 គំនិតចាស់ទុំអាចក្លាយជាម្តាយម្នាក់បាន

មនុស្សប្រុសគឺគិតពីអនាគតកូនរបស់ពួកគេ ដូចនេះហើយមនុស្សស្រីគួរតែអាចចេះមើលថែក្មេងបាន បើទោះបីមានអាយុតិច ឬច្រើនក៏ដោយ។
រូបភាពតំណាង

 បបូរមាត់ក្រហម

វាទាក់ទងទៅនឹងភាពរំជួលចិត្ត ហើយវាធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍រំភើបផងដែរ។
បបូរមាត់ជាផ្នែកមួយនៃភាពទាក់ទាញ

 កំប្លុកកំប្លែង

មនុស្សស្រីគួរតែសើចនៅពេលមនុស្សប្រុសនិយាយរឿងបែបកំប្លែង និងធ្វើឲ្យគាត់សប្បាយចិត្តនៅពេលគាត់មានអារម្មណ៍មិនល្អ។
សកម្មភាពនៃភាពរីករាយ

 រីករាយនឹងជីវិត

មនុស្សគ្រប់រូបប្រហែលជាមិនចង់មានដៃគូដែលតែងតែត្អូញត្អែរច្រើននោះទេ ពិតទេ? 
គួរទទួលស្គាល់ថាមានជីវិតគឺតែងតែមានភាពសប្បាយ និងកើតទុក្ខ
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger