loading...
Home » » ទង្វើទាំង ១២យ៉ាង ដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងបញ្ហាខ្យល់ដង្ហើមមិនល្អ
សុខភាព៖  ក្លិនមិនល្អដែលចេញពីរាងកាយ ជាពិសេសគឺចេញពីមាត់តែម្តងជាបញ្ហាកង្វល់ដែលធ្វើឱ្យមនុស្សជាច្រើនគ្មានជំនឿចិត្ត មិនសប្បាយចិត្ត និងតែងតែមានការបារម្ភរាល់ពេលនៅជិត ឬធ្វើការសន្ទនាជាមួយក្រុមមនុស្សមិត្តភក្តិ គ្រួសារ ជាពិសេសមនុស្សជាទីស្រលាញ់តែម្តង។ អ្នកតែងតែយល់ថាការដុសធ្មេញ២ដងក្នុងមួយថ្ងៃ និងទំពារស្ករកៅស៊ូបន្ថែមអាចនឹងជួយធ្វើឱ្យអស់បញ្ហាក្លិនមាត់ តែការពិតបញ្ហាក្លិនមាត់មិនល្អនេះមិនមែនអាចដោះស្រាយបានដោយវិធីតែប៉ុន្មានចំណុចនេះទេ។

ដើម្បីជាប្រយោជន៍សម្រាប់ចំណេះដឹងបន្ថែម ថ្ងៃនេះយើងនឹងលើកយកទង្វើទាំង១២យ៉ាងដែលអ្នកគួរធ្វើ និងមិនគួរធ្វើដើម្បីចៀសវាងបញ្ហាក្លិនមាត់អាក្រក់ដូចខាងក្រោម៖  

១២. ទទួលទានទឹកធម្មតាឱ្យបានច្រើន

ទឹកសំខាន់ណាស់សម្រាប់សុខភាពនិងសម្រស់ មិនតែប៉ុណ្ណោះទឹកថែមទាំងអាចជួយបង្កើនបរិមាណទឹកនោមជួយបញ្ចេញចោលសារធាតុមិនល្អក្នុងខ្លួនទៀតផង។ ដូច្នេះផឹកទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកនៅក្នុងខ្លួន និងចៀសវាងកង្វះជាតិទឹកដែលជាហេតុធ្វើឱ្យមានក្លិនមាត់មិនល្អ។  
ផឹកទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកនៅក្នុងខ្លួន និងចៀសវាងកង្វះជាតិទឹកដែលជាហេតុធ្វើឱ្យមានក្លិនមាត់មិនល្អ

១១. មិនត្រូវទទួលទានកាហ្វេច្រើនពេក

កាហ្វេជាភេសជ្ជៈមួយដ៏សំខាន់សម្រាប់អាហារពេលព្រឹករបស់មនុស្សមួយចំនួន។ ប៉ុន្តែការទទួលទានកាហ្វេច្រើនពេកអាចកាត់បន្ថយបរិមាណទឹកមាត់ ថែមទាំងធ្វើឱ្យមាត់ស្ងួតដែលជាហេតុធ្វើឱ្យមាត់មិនក្លិនមិនល្អ។ ដើម្បីចៀសវាងបញ្ហានេះអ្នកគួរតែទទួលទានកាហ្វេមួយថ្ងៃមួយពែងបានហើយ រួចអាចយកតែមកទទួលទានពេលថ្ងៃជំនួសវិញក៏បាន ដោយតែផ្សេងៗជាពិសេសតែបៃតងអាចជួយកាត់បន្ថយក្លិនមាត់បានយ៉ាងល្អផងដែរ។  
ទទួលទានកាហ្វេច្រើនពេកអាចកាត់បន្ថយបរិមាណទឹកមាត់ ថែមទាំងធ្វើឱ្យមាត់ស្ងួតដែលជាហេតុធ្វើឱ្យមាត់មិនក្លិនមិនល្អ

១០. ថែទាំធ្មេញសប្បនិមិ្មត

សម្រាប់អ្នកដែលប្រើធ្មេញសប្បនិមិ្មត ឬភាសាងាយៗហៅថាធ្មេញពាក់ (ជាពិសេសសម្រាប់មនុស្សចាស់) ងាយនឹងមានបញ្ហាក្លិនមាត់ខ្លាំងណាស់ប្រសិនជាគ្មានការថែទាំឱ្យបានដិតដល់។ ដើម្បីចៀសវាងបញ្ហាក្លិនមាត់មិនល្អអ្នកគួរតែថែរក្សាវា ដុះលាងសម្អាតឱ្យបានល្អឱ្យដូចជាធ្មេញធម្មតារបស់អ្នកផងដែរ។  
សម្រាប់អ្នកដែលប្រើធ្មេញសប្បនិមិ្មត ឬភាសាងាយៗហៅថាធ្មេញពាក់ (ជាពិសេសសម្រាប់មនុស្សចាស់) ងាយនឹងមានបញ្ហាក្លិនមាត់ខ្លាំងណាស់ប្រសិនជាគ្មានការថែទាំឱ្យបានដិតដល់

៩. ប្រើខ្សែសម្អាតធ្មេញបន្ទាប់ពីទទួលអាហាររួច

កាកសំណល់ចំណីអាហារ និងមេរោគបាក់តេរីដែលបានបន្សល់នៅក្នុងចន្លោះធ្មេញរបស់អ្នកមិនអាចបំបាត់ចេញអស់ដោយការដុសធ្មេញតែមួយមុខនោះទេ។ ដើម្បីចៀសវាងបាក់តេរីម្ហូបអាហារបន្សល់នៅក្នុងមាត់ធ្មេញដែលអាចបង្ករជាកាកសំណល់ធ្វើឱ្យមានក្លិនមាត់មិនល្អនោះ អ្នកគួរតែប្រើខ្សែសម្រាប់សម្អាតធ្មេញទើបជាការប្រសើរ។  
ដើម្បីចៀសវាងបាក់តេរីម្ហូបអាហារបន្សល់នៅក្នុងមាត់ធ្មេញដែលអាចបង្ករជាកាកសំណល់ធ្វើឱ្យមានក្លិនមាត់មិនល្អនោះ អ្នកគួរតែប្រើខ្សែសម្រាប់សម្អាតធ្មេញទើបជាការប្រសើរ

៨.ប្តូរច្រាស់ដុសធ្មេញថ្មីរាល់ ៣ខែម្តង

ដោយសារតែការងាររវល់ ឬមានការធ្វេសប្រហែសអនាម័យមាត់ធ្មេញ អ្នកប្រហែលជាមិនបានចាប់ភ្លឹកថាច្រាស់ដុសធ្មេញរបស់អ្នកប្រើយូរប៉ុណ្ណានោះទេ។ ការប្រើច្រាស់ដុសធ្មេញចាស់ដដែលៗកាន់ខែកាន់ឆ្នាំនឹងអាចបង្កជាមេរោគមាត់ធ្មេញ ជាពិសេសធ្វើឱ្យមានធ្មេញមានក្លិនមិនល្អ។ ដូច្នេះអ្នកគួរតែកំណត់រយៈពេលដែលត្រូវប្តួរច្រាស់ដុសធ្មេញថ្មីរាល់៣ខែម្តង និងត្រូវតែប្តូរច្រាស់ដុសធ្មេញថ្មីដាច់ខាតបន្ទាប់ពីអ្នកមានជំងឺផ្តាសាយបើមិនដូច្នេះមេរោគនឹងនៅតែមានហើយបង្កឱ្យអ្នកមានជំងឺបែបនេះម្តងទៀតជាមិនខាន ។  
អ្នកគួរតែកំណត់រយៈពេលដែលត្រូវប្តួរច្រាស់ដុសធ្មេញថ្មីរាល់៣ខែម្តង និងត្រូវតែប្តូរច្រាស់ដុសធ្មេញថ្មីដាច់ខាតបន្ទាប់ពីអ្នកមានជំងឺផ្តាសាយបើមិនដូច្នេះមេរោគនឹងនៅតែមានហើយបង្កឱ្យអ្នកមានជំងឺបែបនេះម្តងទៀតជាមិនខាន

៧. កុំភ្លេចសម្អាតអណ្តាត

រាល់ពេលដែលអ្នកដុសសម្អាតធ្មេញរួច អ្នកគួរតែយកប្រដាប់កោសសម្អាតអណ្តាត ឬយកខ្នងច្រាស់ម្ខាងទៀតដើម្បីធ្វើការសម្អាតអណ្តាតចេញ។ ការធ្វើដូចនេះអាចកាត់បន្ថយបាក់តេរី និងក្លិនមាត់ ដែលបណ្តាលមកពីបាក់តេរីនៅជាប់នឹងអណ្តាតដល់ទៅ ៧០%ឯណោះ។  
រាល់ពេលដែលអ្នកដុសសម្អាតធ្មេញរួច អ្នកគួរតែយកប្រដាប់កោសសម្អាតអណ្តាត ឬយកខ្នងច្រាស់ម្ខាងទៀតដើម្បីធ្វើការសម្អាតអណ្តាតចេញ

៦. ប្រើទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល

ផលិតផលទឹកខ្ពុរមាត់ភាគច្រើនតែងតែមានជាតិអាល់កុលជាធាតុផ្សំដល់ទៅ ២៧%ដែលអាចបណ្តាលឱ្យមាត់របស់អ្នកស្ងួត និងធ្វើឱ្យមានក្លិនមាត់កើតឡើងបន្ទាប់ពីអស់ជាតិក្រអូបប្រហើរដែលមាននៅក្នុងទឹកខ្ពុរនេះក្នុងអំឡុងពេល១ម៉ោង។ ដើម្បីកាត់បន្ថយបញ្ហាមួយនេះរាល់ពេលអ្នកដើរផ្សារទិញផលិតផលខ្ពុរមាត់ ត្រូវតែជ្រើសផលិតផលណាដែលគ្មានធាតុផ្សំពិអាល់កុលទើបជាការល្អ។  
ពេលអ្នកដើរផ្សារទិញផលិតផលខ្ពុរមាត់ ត្រូវតែជ្រើសផលិតផលណាដែលគ្មានធាតុផ្សំពិអាល់កុលទើបជាការល្អ

៥. ចៀសវាងស្ករពីជីរអង្កាម

ផលិតផលស្ករគ្រាប់ ឬស្ករកៅស៊ូមានជាតិជីរអង្កាមដែលអ្នកតែងតែចូលចិត្តញ៉ាំនិងទំពារលេងបន្ទាប់ពីទទួលទានអាហាររួច អាចធ្វើឱ្យបាក់តេរីនៅក្នុងមាត់របស់អ្នកកកើតឡើងបង្កើតជាក្លិនមិនល្អបាន បន្ទាប់ពីទទួលទានស្ករ ឬស្ករកៅស៊ូនោះអស់។ ដូច្នេះបានន័យថាផលិតផលទាំងនោះមិនអាចជួយរក្សាក្លិនមាត់ឱ្យស្រស់ថ្លាបានយូរនោះទេ តែក្នុងករណីអ្នកចង់ប្រើវានោះ អ្នកគួរតែជ្រើសរើសផលិតផលដែលគ្មានជាតិស្ករ (Sugar-Free) ទើបជាការល្អ។ 
ផលិតផលទាំងនោះមិនអាចជួយរក្សាក្លិនមាត់ឱ្យស្រស់ថ្លាបានយូរនោះទេ តែក្នុងករណីអ្នកចង់ប្រើវានោះ អ្នកគួរតែជ្រើសរើសផលិតផលដែលគ្មានជាតិស្ករ (Sugar-Free) ទើបជាការល្អ

៤. ថ្នាំដែលអ្នកលេបអាចបង្កជាក្លិនមិនល្អ

ថ្នាំបំបាត់ការឈឺចាប់, ថ្នាំរំងាប់អារម្មណ៍ និងថ្នាំ Antihistamines ដែលសម្រាលជំងឺគ្រុនក្តៅ ឬបញ្ហាអាលែក្ស៊ីអាចធ្វើឱ្យមាត់របស់អ្នកស្ងួត ថែមទាំងអាចបណ្តាលឱ្យមានក្លិនមាត់បានផងដែរ។ ដូច្នេះគូរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីសាកសួរ ឬប្រឹក្សាពីផលប៉ះពាល់ និងវិធីការពារពីបញ្ហាក្លិនមាត់ដែលបណ្តាលមកពីថ្នាំអស់ទាំងនោះ។  
ថ្នាំបំបាត់ការឈឺចាប់, ថ្នាំរំងាប់អារម្មណ៍ និងថ្នាំ Antihistamines ដែលសម្រាលជំងឺគ្រុនក្តៅ ឬបញ្ហាអាលែក្ស៊ីអាចធ្វើឱ្យមាត់របស់អ្នកស្ងួត ថែមទាំងអាចបណ្តាលឱ្យមានក្លិនមាត់បានផងដែរ

៣. ពិនិត្យមើលដុំសាច់បំពង់ក (Tonsil Stones)

ដុំសាច់មួយនៅក្នុងបំពង់ក (Tonsil Stones) របស់អ្នកអាចបង្កឱ្យមានកំណកពណ៌ស ឬរលាកដែលជាហេតុធ្វើឱ្យមានក្លិនមាត់មិនល្អបាន ប្រសិនជាអ្នកមិនបានថែរក្សាអនាម័យមាត់ធ្មេញឱ្យបានល្អនោះទេ។ ដូច្នេះគួរតែឧស្សាហ៍ដុសសម្អាតធ្មេញ ខ្ពុរមាត់ឱ្យបានល្អ និងទៅពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំដើម្បីបំបាត់បញ្ហាអស់ទាំងនេះ។  
ដុំសាច់មួយនៅក្នុងបំពង់ក (Tonsil Stones) របស់អ្នកអាចបង្កឱ្យមានកំណកពណ៌ស ឬរលាកដែលជាហេតុធ្វើឱ្យមានក្លិនមាត់មិនល្អបាន ប្រសិនជាអ្នកមិនបានថែរក្សាអនាម័យមាត់ធ្មេញឱ្យបានល្អនោះទេ

២. គ្រប់គ្រងទម្ងន់របស់អ្នក

តាមការសិក្សាបង្ហាញថាការធាត់លើសទម្ងន់អាចទាក់ទងនឹងបញ្ហាក្លិនមាត់ ដោយមនុស្សធម្មតាមានអាការក្លិនមាត់មិនល្អតិចជាងអ្នកដែលធាត់ខ្លាំង។ ដូច្នេះការសម្រកទម្ងន់ ឬការគ្រប់គ្រងទម្ងន់ អាចធ្វើឱ្យអ្នកមានរូបរាងស្អាតសុខភាពល្អ ហើយថែមទាំងអាចកាត់បន្ថយបញ្ហាក្លិនមាត់បានផងដែរ។  
តាមការសិក្សាបង្ហាញថាការធាត់លើសទម្ងន់អាចទាក់ទងនឹងបញ្ហាក្លិនមាត់ ដោយមនុស្សធម្មតាមានអាការក្លិនមាត់មិនល្អតិចជាងអ្នកដែលធាត់ខ្លាំង

១. ចៀសវាងរបបអាហារដែលមានជាតិស្ករទាប

របបអាហារទទួលទានដែលមានកម្រិតជាតិស្ករទាបអាចជួយដុតបំផ្លាញជាតិខ្លាញ់និងប្រូតេអ៊ីនបានល្អក៏ពិតមែន ប៉ុន្តែនៅពេលដែលអ្នកបង្ខំរាងកាយឱ្យទទួលទានអាហារបែបនេះច្រើនពេក រាងកាយរបស់អ្នកអាចបញ្ចេញសារធាតុគីមីម្យ៉ាង ដែលអាចបង្កឱ្យមានក្លិនអាក្រក់បានផងដែរ៕
របបអាហារទទួលទានដែលមានកម្រិតជាតិស្ករទាបអាចជួយដុតបំផ្លាញជាតិខ្លាញ់និងប្រូតេអ៊ីនបានល្អក៏ពិតមែន ប៉ុន្តែនៅពេលដែលអ្នកបង្ខំរាងកាយឱ្យទទួលទានអាហារបែបនេះច្រើនពេករាងកាយរបស់អ្នកអាចបញ្ចេញសារធាតុគីមីម្យ៉ាងដែលអាចបង្កឱ្យមានក្លិនអាក្រក់បាន
Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger