loading...
Home » , , » កាន់តែប្លែក! កូនខ្មែរមួយរូបកំពុងធ្វើផ្សារលូរាត្រីនៅតំបន់អភិវឌ្ឍន៍7NG ក្រោយពីជោគជ័យយកកុងតឺន័រធ្វើផាប់កម្សាន្តដំបូងគេ
ភ្នំពេញ៖ កូនខ្មែរមួយរូប ដែលធ្លាប់យកទូកុងតឺន័រ និងគ្រឿងម៉ូតូ រថយន្ត ច្នៃធ្វើជាផាប់ (Pub) «K-Race Pub» កម្សាន្តពេលរាត្រីដំបូងគេនៅកម្ពុជាដ៏ទាក់ទាញនោះ នាពេលនេះបានយកលូធំៗទៅច្នៃធ្វើជាផ្សារលក់ដូរពេលរាត្រីដំបូងគេនៅកម្ពុជា ដែលនាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា ដែលបង្កើតឡើងក្នុងតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ 7NG នឹងលេចចេញជារូបរាង នៅដើមឆ្នាំ​២០១៨ ដែលមានទីតាំងស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លើផ្ទៃដីប្រមាណជា ២ហិកតា។
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
គួរបញ្ជាក់ថា តំបន់អភិវឌ្ឍន៍7NG គឺជាកន្លែងប្រមូលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្នតំបន់អភិវឌ្ឍន៍7NG ប្រមូលផ្តុំទៅរោងចក្រ និងកម្លែងកម្សាន្តជាច្រើននៅជិតរាជធានីភ្នំពេញ ដោយសារតែមូលហេតុហើយ ទើបនាំឲ្យមានការចាប់អារម្មណ៍បង្កើតផ្សារលូរាត្រីនៅតំបន់នេះ។
លោក ធី ខេមរិន ស្ថាបនិកផ្សារលូរាត្រីបានថ្លែងឲ្យដឹងថា ការបង្កើតផ្សារលូពេលរាត្រីនេះដោយសាររូបលោកសម្លឹងឃើញពីសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់ 7NG មានការអភិវឌ្ឍច្រើន ហើយប្រជាជនក៏មានកំណើនច្រើន និងមានជីវភាពធូធារ។ មួយវិញទៀតនៅក្នុងតំបន់ 7NG ជាតំបន់សេដ្ឋ​កិច្ចដ៏ទាក់ទាញ ហើយទីនោះទៀតសោត ពុំទាន់មានផ្សាររាត្រី ឬផ្សារទំនើបណាមួយនៅឡើយនោះទេ។
លោកបានបន្ដទៀតថា ទោះបីជាផ្សារលូរាត្រីនេះមិនស្ថិតនៅក្នុងទីក្រុងក៏ដោយ ក៏លោកសង្ឃឹមថាផ្សារនេះនឹងមានការទទួលស្គាល់ច្រើន ពីអតិថិជន បើនិយាយពីពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាលនេះក៏មានជីវភាពធូរធារ ដូច្នេះពួកគាត់ច្បាស់ណាស់ថានឹងមកជាវ​ទំនិញ​នៅក្នុង​ផ្សារលូរាត្រីនេះ ជាងការឡើងមកទីក្រុងភ្នំពេញដើម្បីទិញ។
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
គួរឲ្យដឹងថា លោក ធី ខេមរិន គឺជាកូនខ្មែរមួយរូប ដែលធ្លាប់បានយកទូកុងតឺន័រ និងគ្រឿងបន្លាស់ម៉ូតូ រថយន្តច្នៃធ្វើជាកន្លែងកម្សាន្តពេលរាត្រី K-Race Pub ដ៏ទាក់ទាញមួយនៅក្នុងរាជធានីភ្នំពេញ។ ការយកលូមកធ្វើជាផ្សារពេលរាត្រីនេះ ក៏ជាគំនិតច្នៃប្រឌិតថ្មីមួយទៀត ដែលមិនធ្លាប់មានឡើយនៅកម្ពុជា។
លោក ធី ខេមរិន បានអះអាងថា ផ្សារលូរាត្រីដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិតរបស់លោកនេះ មានចំណុចពិសេសជាច្រើនក្នុងការទាក់ទាញអតិថិជន ហើយសាងសង់បានប្រើលូមានទំហំធំៗ និងមានការរចនាយ៉ាងស្រស់ស្អាត និងទាក់ទាញថែមទៀតផង។
លោក ធី ខេមរិន បានបញ្ជាក់ទៀតថា ការសាងសងផ្សារលូរាត្រីនេះបានចាប់ផ្ដើមជាងកន្លះខែហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់​នៅចុងឆ្នាំ២០១៧នេះ។ ផ្សារលូពេលរាត្រីនេះ បានចាប់ផ្តើមបើកទទួលអតិថិជន ដែលមានបំណងជួលតូប ដើម្បីលក់ដូរហើយ ដោយអាចទាក់ទងតាមទូរស័ព្ទលេខ៖ 010 868 806 / 016 932 229៕
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា
ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា

Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger