Welcome To My Blog
loading...

វិធី​ក្នុង​ការការពារ​អ្នក​ពី​ជំងឺមហារីក​

ជំងឺមហារីក​គឺជា​ជំងឺ​ដែល​មនុស្ស​ទាំងអស់​ខ្លាច​បំផុត​សូម្បី​តែ​លឺឈ្មោះ​របស់​វា ព្រោះ​នៅពេល​ដែល​វា​កើត​លើ​ខ្លួន មាន​អត្រា​ភាគតិច​ណាស់​ដែល​អាច​ជួយ​ព្យាបាល​បាន​។ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​អាច​ការពារ​អ្នក​ពី​ជំងឺ​នេះ​បាន​?

​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​
​នៅពេល​ដែល​អ្នក​ពិសារ​អាហារ​ដែល​ផ្អែម​ច្រើន ហើយ​មិន​ធ្វើការ​ហាត់ប្រាណ វា​ប្រៀបដូចជា​អ្នក​កំពុងតែ​រងចាំ​ជំងឺមហារីក​មករក​អ្នក​អញ្ចឹង ដូចនេះ​ប្រសិនជា​អ្នក​ខ្ចិល​ហាត់ប្រាណ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​មួយចំនួន​។​

​កាត់បន្ថយ​ការ​ពិសារ​សាច់​អាំង​
​សាច់​អាំង​គឺជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ ប៉ុន្តែ​ប្រសិនជា​អ្នក​ពិសារ​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ឆាប់​ប្រឈមមុខ​នឹង​ជំងឺមហារីក ដោយសារ​តែ​ផ្សែង​ទាំងនោះ ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​បរិភោគ​សាច់​កំប៉ុង​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​នាំ​ជំងឺ​មក​រក​អ្នក​បាន​។​

​គេង​ឲ្យ​គ្រប់​៨​ម៉ោង​
​ការ​គេង​ឲ្យ​គ្រប់​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​មានអារ​ម្មណ៍ល្អ​នោះ​ទេ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នកអា​ចចៀស​ពី​ជំងឺ​ផ្សេងៗ​ទៀតផង​។​

​ញ៉ាំ​ខ្ទឹមស និង​ស្លឹក​ខ្ទឹម​
​នៅពេល​ដែល​អ្នក​ពិសារ​ខ្ទឹម​ស និង​ស្លឹក​ខ្ទឹម​ច្រើន នោះ​អត្រា​នៃ​ការកើត​ជំងឺមហារីក​គឺ​ទាប​បំផុត​។​

​នារី​គួរតែ​ញ៉ាំ​ទឹក​សណ្តែក​ឲ្យ​ច្រើន​
​នៅពេល​ដែល​នារី​ញ៉ាំ​ទឹក​សណ្តែក ឬ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ជំងឺ​មហារីក​សុដន់ ហើយ​អត្រា​នៃ​ការ​មាន​ជំងឺ​មហារីក​ផ្សេងៗ​គឺ​ទាប​បំផុត​។​

​ញ៉ាំ​ទឹក​ច្រើន​
​នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ចាប់ពី​២០០០​ដល់​៣០០០​មី​លី​លីត្រ​រៀងរាល់ថ្ងៃ វា​នឹង​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​អ្នក​ឲ្យអស់​។​
​មាន​ពេល​ត្រូវ​ហាត់ប្រាណ​
​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ពុំ​សូវ​មាន​ពេល​ហាត់ប្រាណ អ្នក​អាច​ប្រើ​ការដើរ ឡើងជណ្តើរ​ជើង​ដើម្បីឲ្យ​ចេញ​ញើស​បាន ព្រោះ​ញើស​នេះ​គឺជា​ជាតិពុល​ដែល​មាន​ក្នុង​រាងកាយ​អ្នក​។​

​ញ៉ាំ​បន្លែ​ច្រើន​

​អ្នក​ត្រូវ​តែ​ញ៉ាំ​បន្លែ​ឲ្យ​ច្រើន​ជា​រៀងរាល់ថ្ងៃ តិច​បំផុត​គឺ​មួយ​ក្តាប់​ដៃ​។​

​មិន​ជក់បារី និង​ផឹកស្រា​
​ស្រា និង​បារី​គឺជា​របស់​ដែល​ងាយ​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទាំងនេះ​បំផុត ដូចនេះ​បើ​អ្នក​ចៀសបាន​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​បំផុត​៕





មនុស្ស​ភាគច្រើន កំពុង​បំផ្លាញ​សុខភាព​ខ្លួនឯង ដោយសារ​ញ៉ាំសាច់ចៀន​​មិន​ត្រឹមត្រូវ​

ការចៀន​សាច់​ទៅតាម​ទម្លាប់​រាល់ថ្ងៃនេះ លោកអ្នក​តែងតែ​ចាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ហើយ​ទុក​ទាល់តែ​ខ្លាញ់ក្តៅ​ទើប​ដាក់​សាច់ចូល​។ លោក​អ្នកដឹង​ទេ នៅពេល​ខ្លាញ់​ក្តៅ វា​បាន​បំលែង​ទៅជា​ជាតិពុល​មួយ​ទៅហើយ ហើយ​វា​កាន់តែ​គ្រោះថ្នាក់ នៅពេលដែល​អ្នកប្រើប្រាស់​ខ្លាញ់​ដែល​គ្មាន​គុណភាព ឬ​មាន​គុណភាព​មិនល្អ​។​
 មួយវិញទៀត អ្នក​មិនគួរ​ប្រឡាក់សាច់​ជាមួយ​ស្ករ​និង​ប៊ីចេង​នោះទេ ពោល​គួរ​ប្រឡាក់​ជាមួយ​អំបិល​តិចៗ​បាន​ហើយ​។ នៅពេលដែល​ស្ករ​ប៉ះ​ជាមួយ​ខ្លាញ់ វា​ក៏​បំលែង​ទៅជា​ជាតិពុល​មួយទៀត ហើយ​ប្រសិនបើ​អ្នក​ចៀន​រហូតដល់​សាច់​ក្រៀម​ខ្លាំង​ឬ​ជិត​ខ្លោច​នោះ វា​ក៏បាន​ក្លាយជា​ជាតិពុល​បន្ថែម​មួយ​ជាន់​ទៀត​។ ដូច្នេះ អាហារ​ដែល​អ្នក​គិតថា​មាន​រសជាតិ​ឆ្ងាញ់​នោះ មិន​ខុស​អ្វី​ពី​អ្នក​កំពុង​បរិភោគ​ជាតិពុល ដែល​អាច​ចូលទៅ​បំផ្លាញ​សុខភាព​របស់​អ្នក យ៉ាង​ស្ងៀមស្ងាត់​បំផុត​។​

​វិធី​ដែល​ល្អ ដើម្បី​ទទួលបាន​រសជាតិ​ឆ្ងាញ់​និង​សុខភាព​ល្អ ដំបូង​អ្នក​ដាក់​ខ្ទះ​លើ​ចង្ក្រាន ហើយ​ចាក់ទឹក​ចូល​បន្តិច និង​ចាក់​ខ្លាញ់​ចូល​បន្តិច ហើយ​ដាក់​សាច់​ចូល គ្រប​វាឲ្យ​ជិត អមដោយ​ការ​បើកភ្លើង​តិចៗ​។ គួរ​ចាំ​ថា កុំ​ទុកឲ្យ​សាច់​ខ្លោច ហើយ​បើ​គិតថា​ឆ្អិន​អាច​ញ៉ាំ​បាន​ហើយ​ដាក់​វា​ចុះ​។ ជាការ​ពិតណាស់ អ្នក​ពិតជា​ពិបាក​ផ្លាស់ប្តូរ​ជាមួយ​ទម្លាប់​ចៀន​សាច់​រាល់ថ្ងៃ ជាពិសេស​រសជាតិ​របស់​វា​។ ប៉ុន្តែ​ដើម្បី​សុខភាព​ល្អ​យូរអង្វែង អ្នក​គួរតែ​ផ្លាស់ប្តូរ យូរៗ​ទៅ​អ្នកនឹង​ទម្លាប់​ជាមួយ​រសជាតិ​ថ្មី​នេះ​៕
 

ម្សៅ​សម្រាប់​កុមារ​តូចៗ មាន​អត្ថប្រយោជន៍​ជាច្រើន ដែល​អ្នក​នឹកស្មាន​មិន​ដល់

ម្សៅ​សម្រាប់​លាប​លើ​ស្បែក​របស់​ទារក​ឬ​កុមារ​តូចៗ មិន​ត្រឹមតែ​អាចជួយ​ការពារ​ស្បែក​កុមារ និង​ធ្វើឲ្យ​ក្លិនខ្លួន​កុមារ ក្រអូប​ឆ្ងុយ​ឈ្ងប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្សៅ​ហុយ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដែល​មនុស្ស​មួយចំនួន​មិន​ធ្លាប់​ដឹង​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​របស់​វា !


​រារាំង​ស្រមោច៖ យក​ម្សៅ​នេះ​ចាក់​រោយ​នៅតាម​បង្អួច​និង​ទ្វារ ធ្វើ​ដូចនេះ​ស្រមោច​នឹងមិន​ហ៊ាន​វា ឆ្លងកាត់​ដាន​ម្សៅ​នេះឡើយ​។​

​ប្រើប្រាស់​ជា​សាប៊ូកក់សក់​ស្ងួត៖ យក​ម្សៅ​សម្រាប់​កុមារ​ប្រើប្រាស់​នេះ ចាក់​ក្នុង​បរិមាណ​១​ភាគ​៤​នៃ​ពែង​កាហ្វេ លាយ​ជាមួយ​ម្សៅ​សូ​ដា​១​ភាគ​៤​នៃ​ពែង​កាហ្វេ លាយ​បញ្ចូល​គ្នា ហើយ​យកមក​លាប និង​ម៉ាស្សា​លើ​សរសៃសក់​។ សាប៊ូ​ផ្សំ​ពី​ម្សៅ​​ហុយ​នេះ ប្រើប្រាស់​ដើម្បី​សម្អាត​សក់​ដែលមាន​ជាតិ​ខ្លាញ់​។​

សម្អាត​ខ្សាច់​ចេញពី​រាងកាយ៖ យក​ម្សៅ​នេះ លាប​លើ​ជើង​ឬក៏​កន្លែង​ផ្សេងទៀត នៃ​រាងកាយ​របស់​អ្នក ដែល មាន​ខ្សាច់​ជាប់ ហើយ​ជួត​ចេញ នោះ​ខ្សាច់​នឹង​របូត​ធ្លាក់​ទៅតាម​ម្សៅ​។​

ថែរក្សា​ផ្កា៖ យក​ម្សៅ​នេះ លាប​ត្រង់​ឫស នៃ​ដើម​ផ្កា​មុន​ដាំ នឹង​ជួយ​រារាំង​ផ្កា​មិនឲ្យ​រលួយ​។ បន្ថែម​លើ​នេះ ម្សៅ​សម្រាប់​ទារក​ក៏​ជា​ថ្នាំ​សម្លាប់​សត្វល្អិត មិនឲ្យ​បំផ្លាញ​ផ្កា​របស់អ្នក យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​៕

សូមកុំរៀបការព្រោះតែចំណុចទាំងនេះ........អោយសោះ!


1 សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
🙏2 សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ!
🙏 3 សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
🙏 4 សូមកុំរៀបការព្រោះតែមិត្តភក្រ្ដ័ចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ!
🙏 5 សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ!
🙏 6 សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ!
🙏 7 សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ!ចង់សាក!ចង់ដឹង!
🙏 8 សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ!
🙏 9 សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
🙏 10 សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបានស្រលាញ់គេខ្លាំងបំផុត!

ចាំសំដីខ្ញុំទុក បេីយេីងសំរេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយេីងតែម្ដង! ហេីយបេីយេីងសំរេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមានតួននាទីសំខាន់បំផុតគឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឫក៏ធ្វេីការរកលុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ!
កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបាន! ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ! 🙏

នេះគឺដើមក្បាលរុយ ដែលវាអាចជួយព្យាបាលដុំគីសបាន មិនអស់ប្រាក់ឡើយ ជួយស៊ែរចែកគ្នាដឹងបន្តផង!


» វិធីប្រើ៖ យកស្មៅនេះស្រស់ប្រមាណ២-៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធកន្លះលីត្ររួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ ឬអ្នកខ្លះគាត់ហូបជាប្រចាំជំនួសទឹក បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។

» មានវិធីមួយទៀតដែលគេប្រើគឺយកដើមនេះទាំងអស់លាងឲ្យស្អាត ហាលឲ្យស្ងួត យកចំនួន២ខាំដាំទឹក២លីត្ររយៈពេល២០នាទី យកទឹកពិសារជាប្រចាំ។
រយៈពេល១ខែឡើងនឹងបានសះស្បើយ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។


- អត្ថបទ៖ អ៊ាង សុផល្លែត

អត្ថប្រយោជន៍ក្រូចសើចដែលយើងមិនធ្លាប់ដឹង

#ក្រូចសើច មានប្រយោជន៍ដ៏ច្រើនអស្ចារ្យ!

ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងជាតិពុល និងខ្លាញ់ក្នុងឈាម
បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ជួយឲ្យគេងលក់ស្រួល
បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ
ចែកគ្នាដឹងផង!

១/ រូបមន្តបំបាត់អង្គែ៖
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ
២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា
យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។
៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង។
៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
- ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ៖ សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។
- ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។
- ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។
ប្រភព៖ The Memories
៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖
ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។
*គ្រឿងផ្សំមានដូចជា:
ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ
*វិធីធ្វើៈ នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។

សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត

រកបានហើយ សម្រាប់បងប្អូនដែលឈឺខ្នង ឈឺសន្លាក់ញឹកញាប់


☞ វិធីភេសជ្ជៈជួយព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់
ជួយចែករំលែកបន្តឲ្យអ្នកឈឺដឹងផង!

ការឈឺឆ្អិងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។
ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។
* គ្រឿងផ្សំ៖
- ទឹក
- ក្រូចឆ្មា
- ទឹកឃ្មុំ
- ខ្ជាយ
* វិធីធ្វើ៖
- យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ
- បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី
- លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ
- ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។
ឯកសារយោង៖ khaodidi.com
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។


អត្ថបទ៖ អ៊ាង សុផល្លែត
 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger